ជនសង្ស័យ៨នាក់ ឆ្លើយថាប៉ូលិសប៉ុស្តិ៍ស្រះចកម្នាក់ជាមេក្លោងចាត់ចែងលក់ដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន

0
468

ភ្នំពេញ នគរបាលផ្នែកព្រហ្មទ័ណ្ឌខណ្ឌដូនពេញ បានបញ្ជូនមន្ត្រីនគរបាលប៉ុស្តស្រះចកម្នាក់ និងបក្សមួយចំនួនទៀតឡើងតុលាការចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដោយរឹបអូសគ្រឿងញៀនបានចំនួន២០៩កញ្ចប់។

ជនសង្ស័យជាមេក្លោងនិងជានគរបាលដែលត្រូវចាប់ខ្លួនឈ្មោះ ហ៊ីង តុលា ជាអនុសេនីយ៍ឯក ប៉ុស្តស្រះចក ដែលឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចម្តុំស្តុបធនាគារកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ និង១៥នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង នៅចំណុចម្តុំក្តាន់ពីរR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ និង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស ដោយបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន២០៩កញ្ចប់។

បន្ទាប់ពីប្រើវិធានការជំនាញសួររកចម្លើយរួមមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី កម្លាំងសមត្ថកិច្ច ចុះឆែកឆេរត្រួតពិនិត្យនៅតំបន់សំណង់មិនរៀប​រយនៅម្តុំផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានធ្វើការត្រួតពិនិត្យឆែក​ឆេររកឃើញ ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន និងអាវុធកែច្នៃមួយចំនួន ហើយបានធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យឈ្មោះ សុង ដេត ភេទប្រុស និងមនុស្ស៧នាក់បន្ថែមទៀតនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត។

លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទី កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៨នាក់ គឺឈ្មោះ ហ៊ីង តុលា ជាមេក្លោងចាត់ចែងលក់ដូរគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួនងែម្ដង។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៨នាក់ដែលឃាត់ខ្លួនមុនឈានដល់ការឃាត់ខ្លួនមន្ត្រីប៉ូលិសនោះរួមមាន៖ ១/ឈ្មោះ សាន សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ២/ឈ្មោះ វណ្ណ ចាន់ថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៣/ឈ្មោះ ស សិលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៤/ឈ្មោះ រស់ យ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។៥/ឈ្មោះ ហុក សុខឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៦/ឈ្មោះ សួន បូរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៧/ឈ្មោះ លី ចាន់ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ និងទី៨/ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ៕

Facebook Comments
Loading...