តន់ ចន្ទសីម៉ា ជាកំពូលតារាចម្រៀងវ័យក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើន ជាងគេនៅកម្ពុជានៅឆ្នាំ២០២០នេះ

0
1397

ភ្នំពេញ ៖ បើនិយាយពីviews ពិតជាត្រូវខ្មាសតន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងតន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់។ នេះបើ តាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra។

ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិត របស់តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូការព្យាយាម និងអត្តចរិតល្អ នៅ ក្នុងការងារ។ ផ្អែកលើផេកផ្លូវការ របស់ផលិតកម្មGalaxy Navatra អាចនិយាយ បានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើន ជាង គេនៅកម្ពុជានៅឆ្នាំ២០២០នេះ មានរហូតដល់ទៅ៤៤១លានដងឯណោះ។បែបណាក្ដីអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើលថាតើអាចមានតារា ចម្រៀងណាដែលអាចដណ្ដើមតំណែងតន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ។ តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ទោះបីបទ ចម្រៀងនោះក្រុមហ៊ុនតម្រូវឲ្យច្រៀង ក្រោយតារាចម្រៀងប្រុសក៏ដោយ ក្នុងនោះបទ ចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

បច្ចុប្បន្ននាងស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯងដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បាន   ធ្វើការងារស្ទើរតែទាំងស្រុងជាមួយផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យ ស្ងើចសរសើរ និងការប្រឹងប្រែងតស៊ូរបស់គាត់ណាស់៕

Facebook Comments
Loading...