លោកជា ខេមា ចូលរួមចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋភូមិត្នោតខ្ពស់ ក្នុងសង្កាត់ពន្សាំង

0
846

ភ្នំពេញ ៖ ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)ជូនប្រជាពលរដ្ឋភូមិត្នោតខ្ពស់ក្រោមអធិបតីភាព លោកជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ លោកពឹង រតន: អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មរាជធានី លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាសង្កាត់ពន្សាំង។

ក្នុងឱកាសនោះលោកឈួន ឆាំ ចៅសង្កាត់ពន្សាំងបានឲដឹងថា ភូមិក្នុងសង្កាត់ពន្សាំងមានចំនួន២៤ភូមិ ក្នុងនោះមានភូមិប្រមាណជា១០បានបិទផ្សាយជា\សាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីរដីធ្លីជាប្រព័ន្ធ និងបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ ហើយអាជ្ញាធរសង្កាត់ក៏បានសហការជាប់ជាប្រចាំជាមួយមន្ត្រីជំនាញនិងប្រជាពលរដ្ឋជាម្ចាស់ដីក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲ្យបានពិតប្រាកដនាពេលកន្លងមក។

ចំណែកលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានលើកឡើងថា ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)ជូនប្រជាពលរដ្ឋនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចាំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គមផងដែរ។

លោកបន្តថា ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យើងបានប្រើប្រាស់នូវបច្ចេកទេសខ្ពស់ រួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៊ីនស្វ័យ​ប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូសប្លង់សុរិយោដីដោយកុំព្យូទ័រហើយការចុះបញ្ជីរដីជាលក្ខណ:ប្រព័ន្ធគឺដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើប្រាស់ដីធ្លីនិងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបានរបស់ខ្លួន៕

 

Facebook Comments
Loading...