កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានធ្វើការឃាត់ខ្លួនជាងរថយន្តម្នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
338

ភ្នំពេញ ៖ ជាងរថយន្តម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ធ្វើការឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៥ និង៣០នាទីរសៀល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ សាន់ ចាន់ស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងរថយន្ត មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត ១.ក្រាមពណ៌សថ្លា(មានតម្រុយជាគ្រឿងញៀន)ចំនួន ០១កញ្ចប់ថង់តូច៊ ២.ទូរស័ព្ទដៃចំនួន ០១គ្រឿង។ ៣.ម៉ូតូម៉ាក GPX popz ពណ៌ខៀវ+ខ្មៅ គ្មានស្លាកលេខចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងធ្វើការឃុំខ្លួនបណ្តោះអាសន្ន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...