ខ្សែបម្រើToni Kroos រិះគន់FIFA ​និងUEFAបាន​ចាត់​ទុក​កីឡាករ​ដូចជា​តុក្កតា

0
5951

កីឡាបរទេស ៖ កីឡាករToni Kroos ​ខ្សែ​បម្រើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បាន​ចេញ​មុខ​រិះគន់​ចំ​ថា​សហព័ន្ធ​បាល់ទាត់ FIFA ​និង UEFA ​ដែល​បាន​រៀប​ចំ​ការ​ប្រកួត​ញឹក​ខ្លាំង​ពេកដើម្បី​ស្វែង​រក​បា្រក់ ហើយបាន​ធ្វើ​ឱ្យ​កីឡាករ​ម្នាក់​ៗ​មមាញឹក​ខ្លាំង​មែនទែន ​និង​មាន​បញ្ហា​របួស​ច្រើន។

​ខ្សែ​បម្រើToni Kroos បានលើកឡើងថាFIFA ​បាន​បង្កើត​ពាន​រង្វាន់ FIFA Club World Cup ​ដើម្បី​ឱ្យ​មាន​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ក្រុម​ជើង​ឯក​តាម​ទ្វីប​នីមួយ​ៗ។ ស្រប​ពេល​ខាង UEFA ​វិញ​ទើប​តែ​បង្កើត​ពាន​ពាន​រង្វាន់ UEFA Nations League ​មួយ​ទៀត ​អំឡុង​ពេល​ពួកគេ​មាន​ការ​ប្រកួត​មិត្តភាព​ទៅ​ហើយ​នោះ។

កីឡាកររូបនេះបន្ថែមថា ការ​បង្កើត​ពាន​រង្វាន់​ជាប់​រហូត​នេះ ​ពិត​ជា​ល្អ​សម្រាប់​សហព័ន្ធ​បាល់ទាត់​ធំ​ៗ ដើម្បី​ស្វែង​រក​បា្រក់ ប៉ុន្តែ​វា​មាន​ឥទ្ធិពល​មិន​ល្អ​ឡើយ​សម្រាប់​កីឡាករ ​ដែល​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់។Toni Kroos ​កីឡាករ​អាល្លឺម៉ង់​បាន​ចេញ​មុខ​រិះគន់​ចំ​ថា​សហព័ន្ធ​បាល់ទាត់​ធំ​ទាំង​ពីរ​ខាង​លើ ​បាន​ចាត់​ទុក​កីឡាករ​ដូចជា​តុក្កតា​ដើម្បី​លេង​អីចឹង។ពួកគេ​មិន​បាន​ខ្វល់​ពី​កីឡាករ​ណា​ម្នាក់​ឡើយ នៅ​ពេល​បង្កើត​កម្មវិធី​ប្រកួត​ញឹក​គ្នា​យ៉ាង​នេះ​។ វា​បាន​ធ្វើ​ឱ្យ​កីឡាករ​ជា​ច្រើន​រង​របួស ​និង​មាន​បញ្ហា ​ដោយសារ​តែ​ការ​ប្រកួត​ជាប់​គ្នា​នេះ៕

Facebook Comments
Loading...