អាចមិនមែនក្រុម Man Utd តែលោក ​Mauricio Pochettino ​ទំនង​ជា​នឹង​ទៅ​ដឹក​នាំ​ក្រុម Athletic Bilbao ​

0
5563

កីឡាបរទែស ៖ អាចមិនមែនក្រុម Man Utd នៅអង្គេស តែលោក ​Mauricio Pochettino ​ទំនង​ជា​នឹង​ទៅ​ដឹក​នាំ​ក្រុម Athletic Bilbao ​ជំនួស​តំណែង​របស់​លោក Gaizka Garitano ​ហើយ​ក្រោយ​ពី​ក្លឹប​លេង​មិន​បាន​ល្អ​នៅ​ដើម​រដូវ​កាល​នេះ​។

​លោកGaizka Garitano ​បាន​ដឹក​នាំ​ក្រុម Bilbao ​បាន​តែ​៩​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ការ​ប្រកួត​៨​ប្រកួត​មក​នេះ ​និង​ស្ថិត​នៅ​លេខ​១៤​ក្នុង​តារាង។ ​ការ​ដឹក​នាំ​ក្រុម​លេង​មិន​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​ក្រុម​នេះ​ចង់​បាន​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម ​ហើយ​លោក Pochettino គឺ​ស្ថិត​នៅ​លេខ​រៀង​ទី​១​តែ​ម្ដង។

​ដោយសារ​តែ​បុរស​អាហ្សង់ទីន​រូប​នេះ មិន​ទាន់​មាន​ការងារ ​ទើប​បាន​ជា​ក្រុម Bilbao ជឿ​ជាក់​ថា​ពួកគេ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​យក​អ្នក​ចាត់ការ​វ័យ​ក្មេង​រូបនេះ​មក​ដឹក​នាំ​ក្រុម​បាន​។​រំលឹក​ថា Pochettino ​ត្រូវ​បាន​ក្រុម Spurs ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ដែរ។ យ៉ាងណាមិញ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក៏​មាន​ដំណឹង​ថា​លោក​អាច​នឹង​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស​បន្ដ​ទៀត​ដូចជា Man Utd ​ផង​ដែរ ​ដោយ​ជំនួស​តំណែង​លោក Ole ។ តែ​ដោយសារ​មិន​មាន​ការ​ទៅ​មុខ​ទៀត​ចំពោះ​រឿង​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​នេះ ​ទើប​ក្រុម Bilbao ​ចេញ​មុខ​មក​ចង់​ឆក់​យក​អ្នក​ចាត់ការ​រូប​នេះ​ទៅ​អេស្ប៉ាញ​វិញ៕

Facebook Comments
Loading...