តារាចម្រៀងព្រមទាំងតារាសម្តែងជាច្រើនរូបបានបង្ហាញវត្តមានក្នុងថ្ងៃខេម បើកសម្ពោធភោជនីដ្ឋាន និងបៀហ្គាដិនT&Y Resta urant

0
260

ភ្នំពេញ ៖ តារាចម្រៀង ព្រមទាំងតារាសម្តែង ជាច្រើនរូបបានបង្ហាញវត្តមាន ក្នុងថ្ងៃដែលអ្នកចម្រៀងខេម ប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បើកសម្ពោធនូវជំនួញថ្មី ក្នុងដើមទុនប្រមាណជាង២០ម៉ឺនដុល្លារ គឺភោជនីដ្ឋាន និងបៀហ្គាដិន T&Y Resta urant កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានទីតាំង ជិតវត្តសំរោងអណ្តែត ចូលតាមក្លោងទ្វារវត្ត ប្រមាណ៥០ម៉ែត្រ លោកអ្នកនឹងឃើញទីតាំង ដ៏ស្រស់ស្អាត ធំទូលាយប្រកបដោយផាសុខភាព។

ភោជនីដ្ឋាន និងបៀហ្គាដិន T&Y Restaurant មានទទួលរៀបចំធ្វើកម្មវិធី ខួបកំណើត កម្មវិធីជប់លៀងផ្សេងៗ អមដោយឱជារសជាច្រើនសម្បូរបែប ប្រកបដោយ អនាម័យខ្ពស់ រស់ជាតិឆ្ងុយឆ្ងាញ់។

មុខជំនួញដំបូងរបស់ ខេម គឺលោកបានបើកជា ភោជនីយដ្ឋាន (ផាប់) លក្ខណៈ ស្តង់ដារ ដោយបានថ្លែងឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តបើកភោជនីយដ្ឋាន (ផាប់) នេះ ក៏ព្រោះតែលោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំមួយ ក្រៅពីការងារសិល្បៈ ត្បិតអីទៅថ្ងៃអនាគតមិនអាចតែពឹងលើសិល្បៈមួយមុខបានឡើយ។

ខេម ឲ្យដឹងទៀតថា T&Y Restaurant ប្រើទុនក្នុងការវិនិយោគលើកដំបូងនេះ មានរហូតដល់ទៅជាង២០ម៉ឺនដុល្លារឯណោះ ហើយមុខជំនួញនេះ មិនមានអ្នកណាម្នាក់ចូលហ៊ុនជាមួយឡើយ គឺលោកបើកផ្ដាច់មុខតែម្ដង ប៉ុន្តែក្នុងនោះមានការប្រឹក្សាពីបងប្រុសរបស់លោកម្នាក់ដែរ។

ខេម បានពន្យល់នៃពាក្យ T&Y Restaurant មានន័យថា (Thank you អរគុណ) ដែលពាក្យមួយនេះ មនុស្សគ្រប់គ្នាតែងនិយាយជាការគួរសម។ទទឹមគ្នានោះដែរ ខេម ក៏បានស្នើដល់អ្នកគាំរបស់លោក ជាពិសេសអ្នកដែលរស់ នៅតំបន់ហាងរបស់លោក មេត្តាចូលសាកល្បងមុខម្ហូប ស្ដាប់ភ្លេង ហាងថ្មីរបស់លោកឲ្យបានច្រើនកុះករផង៕

Facebook Comments
Loading...