គ្រូបង្វឹកក្រុម Spurs Gareth Bale មិនល្អដូចកាលឆ្នាំ២០១៣នោះទេតែបច្ចប្បន្នក៍មិនអន់ដែរ

0
3523

កីឡាបរទេស ៖ ទី​បំផុត Gareth Bale ​អាច​រក​គ្រាប់​បាល់​បាន​ហើយ​ឱ្យ​ក្រុម Spurs ​ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ​នេះ​ ដែលគ្រូបង្វឹកក្រុម Spurs Gareth Bale មិនល្អដូចកាលឆ្នាំ២០១៣នោះទេតែបច្ចប្បន្នក៍មិនអន់ដែរ។

​     ក្រុម​មាន់​ខ្នាយ​មាស ​បើក​ការ​ប្រកួត​ត្រឹម​១៣​នាទី ​ក៏​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ទៅ​ហើយ ​ដោយ Harry Kane ​ប៉ុន្តែ​ឈាន​ចូល​ដល់​តង់​ទី​២ ​ក៏​ស្រាប់​តែ Lamptey ​រក​បាន​១​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​៥៦។ ​ការ​ប្រកួត​នេះ​កាន់​តែ​ស្វិតស្វាញ​នៅ​ពេល​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា១-១។

ឈាន​ដល់​នាទី​៧៣ ​Bale ​ដែល​ប្ដូរ​ចូល​នាទី​៧០ ​ក៏​រក​គ្រាប់​បាល់​បាន​១​គ្រាប់ ​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ។​១​គ្រាប់​នៅ​យប់មិញ​នេះ គឺ​ជា​គ្រាប់​បាល់​ដំបូង​សម្រាប់ Bale ​ហើយ​តាំង​ពី​ត្រលប់​មក​ពី​ក្រុម Real Madrid ​វិញ។ ​វា​ក៏​បាន​ជួយ​ក្រុម Spurs ​ឱ្យ​ហក់​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង​ផង​ដែរ ​ដោយ​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Liverpool ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

Facebook Comments
Loading...