ប្រធាន​ក្លឹបBarcelona ​ជឿ​ជាក់​ថា​Messi និងជួយឲ្យក្រុមឈ្នះពាននាឆ្នាំនេះ​ក្រោម​ការ​ដឹក​នាំ​របស់​លោកKoeman

0
719

កីឡាបរទេស ៖ ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីមានរឿងរកាំរកូសគ្នាចាប់ពីដើមរដូវកាលមក ពេលនេះលោក Bartomeu ​ប្រធាន​ក្លឹប FC Barcelona ​ជឿ​ជាក់​ថា​វត្តមាន Lionel Messi ​នៅ​រដូវ​កាល​នេះ នឹង​អាច​ជួយ​ក្រុម FC Barcel​ona ​ឈ្នះ​ពាន​រង្វាន់​ជាក់​ជា​មិន​ខាន ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman។

​កាល​ពី​ម្សិលមិញ​នេះ ថ្នាក់​ដឹក​នាំ​ក្រុម FC Barcelona ​បាន​បើក​ការ​ប្រជុំ​គ្នា ​ដើម្បី​ជជែក​រឿង​កើត​ឡើង​ក្នុង​ក្លឹប​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​ជា​លទ្ធផល​បន្ទាប់​ពី​ប្រជុំ​ចប់ លោក Bartomeu ​ដែល​ជា​ប្រធាន​ក្លឹប​បាន​អះអាង​ថា​តំណែង​របស់​លោក​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។ ​លោក​គ្មាន​ហេតុ​ផល​ណា​មួយ​ដើម្បី​ចុះ​ចេញ​ពី​តំណែង​ឡើយ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​គាំទ្រ​លោក​ទាំង​អស់។​មួយ​វិញ​ទៀត​សម្រាប់​រដូវ​កាល​នេះ ​លោក​មាន​ទំនុក​ចិត្ត​ថា​ Koeman ​នឹង​អាច​យក​ពាន​រង្វាន់​មក​ឱ្យ​ក្លឹប​បាន​មិន​ខាន ព្រោះ​វត្តមាន​របស់ Messi ​គឺ​ជា​កត្ដា​ជំរុញ​ខ្លាំង​បំផុត​មួយ​ទៅ​ហើយ។ Messi ​ជា​កីឡាករ​មាន​សមត្ថភាព​ម្នាក់ ដែល​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​បាន​គ្រប់​ពេល៕

Netherlands coach Ronald Koeman reacts during the UEFA Nations League semifinal soccer match between Netherlands and England at the D. Afonso Henriques stadium in Guimaraes, Portugal, Thursday, June 6, 2019. (AP Photo/Luis Vieira)

Facebook Comments
Loading...