មនុស្សម្នាក់រងរបួសធ្ងន់ បណ្តាលមកពីរថយន្តHyundai បើកឆ្លងផ្លូវជ្រុលទៅបុករថយន្តToyota Rivo Rally និងម៉ូតូ២គ្រឿង

0
1132

ភ្នំពេញ ៖ រថយន្តម៉ាក Hyundai បើកឆ្លងផ្លូវជ្រុលទៅបុករថយន្តម៉ាកToyota Rivo Rally បណ្តាលមនុស្សម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈ PTT លើផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក Hyun​dai ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2Y-4807 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅបត់ឆ្លងផ្លូវពីកើតទៅលិច បើកបរដោយឈ្មោះ លឹម ហុងភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ( រងរបួសធ្ងន់) មកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តម៉ាកToyota Rivo Rally ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF-8695 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងអ្នកបើកបរឈ្មោះ អ៊ុន សុផានិត ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះH137 ភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងករណីនេះបណ្តាលឲ្យអ្នកបើកបររថយន្តម៉ាក Hyun​dai ពណ៌ខៀវ រងរបួសធ្ងន់ចំនួន០១នាក់ និងខូចខាតម៉ូតូធ្ងន់០២គ្រឿង។ ក្នុងករណីនេះកម្លាំងយើងបានយកមករក្សាទុកនៅអធិការខណ្ឌ ដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...