សិក្ខាសិលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ របស់សង្កាត់និងខណ្ឌព្រែកព្នៅ

0
803

ភ្នំពេញ ៖ សាលាខណ្ឌព្រែកព្នៅ បានរៀបចំសិក្ខាសិលាសមាហរណកម្មកម្មវិធីវិនិយោគ សង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខណ្ឌ ២០២១-២០២៣ ដើម្បីផ្សព្វផ្សាយពី គំរោងសកម្មភាព សម្រាប់សង្កាត់ ខណ្ឌ អនុវត្តបន្តនៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីលោក សុខ សម្បត្តិ អភិបាលនៃគណខណ្ឌព្រែកព្នៅ តំណាងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង​លោកគឹម ចាន់ធីណា ប្រធានផែនការរាជធានីភ្នំពេញ និងប្រធាននិងអនុប្រធានមន្ទីរ អង្គការនិងសប្បុរសជន ចៅសង្កាត់និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះលោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅបានថ្លែងឲ្យដឹងថា សិក្ខាសិលាសមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ខណ្ឌនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខណ្ឌ២០២១-២០២៣ នាពេលនេះ ជាការរួមចំណែកដ៏សំខាន់ ដើម្បីគាំទ្រនូវ គម្រោងសកម្មភាព ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលបានបន្តថា ការរៀបចំសិក្ខាសិលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគ ដើម្បីផ្សព្វផ្សាយពីគំរោងសកម្មភាព ក្នុងកម្មវិធីវិនយោគសង្កាត់ ខណ្ឌ២០២០ សម្រាប់អនុវត្តក្នុងឆ្នាំ២០២១ និងស្នើរសុំការគាំទ្រពីមន្ទីជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងស្នើឡើងរបស់ សង្កាត់ និងខណ្ឌ ទោះបីតិចក្តីច្រើនក្តី។ លោកក៏បានបព្ជាក់ផងដែរថា សម្រាប់គម្រោងកម្មវិធីវិនិយោគបីឆ្នាំ រំកិលខណ្ឌ២០២១-២០២៣ មានចំនួន២៥០គម្រោង ស្មើនឹង៩៥% ដែលកនុងនោះរួមមាន៖ ផ្នែកកសិកម្ម ចំនួន២៤គម្រោង ផ្នែកអាជីវកម្ម មានចំនួន៧គម្រោង ផ្នែកអប់រំ មានចំនួន២៧គម្រោង ផ្នែកសុខភាព មាន៤៥គម្រោង ផ្នែកភាពងាយរងគ្រោះ ១៥គម្រោង បរិស្ថាន១៥គម្រោង និងរដ្ឋបាល សន្តិសុខ មាន១០៥គម្រោង អាទិភាពប្រចាំឆ្នាំ២០២១។

ដោយឡែកលោក សុខ សម្បត្តិ បានស្នើស្ថាប័ន និងអ្នកពាក់ព័ន្ធ ក្នុងមូលដ្ឋាន បន្តយកចិត្តទុកដាក់ និងគាំទ្របន្ថែមទៀត ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសបំពេញឱ្យបានល្អនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលខណ្ឌបញ្ជាក់ថា ខណ្ឌ សង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យ ក៏ដោយសារតែមានការ ចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញ អង្គការ ផ្នែកឯកជន និងដៃគូរអភិវឌ្ឍន៍នានា។ ជាមួយគ្នានោះ លោកក៏បានផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់អនុវត្តបន្ត ក្នុងគម្រោងផែនការខាងមុខ ដូចជា ស្នើឱ្យពិនិត្យលទ្ធភាព ទៅលើគម្រោងណា ដែលគួរគាំទ្រដល់ថ្នាក់ ខណ្ឌ និងសង្កាត់ ក្រៅពីនេះក៏ស្នើ ដល់គ្រប់វិស័យ ដែលបានសន្យា បន្តគាំទ្រគម្រោងនានា ដោយបញ្ចូលទៅក្នុងផែនការប្រចាំឆ្នាំ២០២១ របស់ខ្លួន ហើយខិតខំអនុវត្តឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទៅតាមផែនការគ្រោងទុក។ មួយវិញទៀត ស្នើឱ្យសង្កាត់ ខណ្ឌ ត្រួតពិនិត្យឱ្យបានល្អិតល្អន់រាល់គម្រោងដែលបានសន្យា បើធ្វើមិនបាន ត្រូវសួរនាំ ដើម្បីឱ្យដឹងពីមូលហេតុច្បាស់លាស់ និងរាយការមកថ្នាក់លើជាបន្តបន្ទាប់ ដើម្បីប្រមូលព័ត៌មាន សម្រាប់បញ្ជូន នឹងផ្តល់ព័ត៌មាន ទៅអភិបាលរាជធានីភ្នំពេញបានជ្រាបបន្ត៕

Facebook Comments
Loading...