បន្ទាប់ពីឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ និងដឹកអង្ករ៥០តោនចែកជូនពលរដ្ឋមកសម្ដេចតេជោ ហ៊ុន សែន កោតសរសើរទឹកចិត្តមនុស្សធម៌ដ៏ធំធេង របស់ឧកញ៉ា ឡេង ណាវ៉ាត្រា នូវចំពោះមុខ

0
2414

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកនេះបាន  លើកសរសើរ ឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងយកអំណោយអង្ករ៥០តោន ហើយថែមដឹកនាំកំពូលតារាចម្រៀងល្បីៗ ដូចជា ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារី ជាដើមចុះចែកអំណោយដោយផ្ទាល់ នៅខេត្តបន្ទាយមានជ័យ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា” ការពិតលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើដំណើរត្រឡប់វិញហើយ ដោយសម្រាកនៅខេត្តសៀមរាប បន្ទាប់ពីនាំក្រុមតារា មកចែកអំណោយជូនពលរដ្ឋ ប៉ុន្តែ  សម្ដេចបានបបួលមកចូលរួមកម្មវិធី ចែកអំណោយនេះ។ “គេជួយ៦០ម៉ឺនដុល្លារ ឧកញ៉ា វ័យ ក្មេងរូបនេះ ជួយដល់៦០ម៉ឺនដុល្លារ ឯណោះរួចគេដឹកអង្ករ៥០តោន មកចែកជូន ពលរដ្ឋ នៅខេត្តបន្ទាយមានជ័យទៀត ចឹងហើយគេត្រឡប់ទៅដល់សៀមរាប ក៏ហៅមក ជាមួយទៅ”។ ការលើកសរសើរបែបនេះគ្រាដែល សម្ដេចតេជោ អញ្ជើញចែកអំណោយ ជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ។

ទទឹមគ្នានោះដែរ សម្ដេចក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបាន ចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល បើគិតត្រឹមម៉ោង11 និង29នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ថវិកាទទួលបាន7,170,549 ដុល្លារ, 627,025,000 រៀល,  ៥.០០០€ (ប្រាំ ពាន់អឺរ៉ូ) និងអង្ករ១០០តោន។ ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ ក្រុមហ៊ុនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកា គេឃើញថាលោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគថវិកាជូន៦០ម៉ឺនដុល្លារ ដែលជាចំនួន ដ៏ច្រើនជាងគេ។

សូមបញ្ជាក់ផងដែរថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា កាលពីម្សិលមិញនេះ បាន ដឹកនាំ តារាចម្រៀងរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាច្រើនដួង បានបង្ហាញវត្តមាន ជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ ក្នុងមានលោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង កញ្ញា អ៊ុក សុវណ្ណារី ដែលដឹកនាំដោយ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយអំណោយជាអង្ករ ចំនួន៥០តោន និងគ្រឿងឧបភោប ជាច្រើនថែមទៀតផង ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។ សកម្មភាពនេះបានធ្វើឲ្យមហាជនកោតសរសើរ នៅទឹកចិត្តមនុស្សធម៌នេះជាខ្លាំងពិសេសនោះ គឺសម្ដេចតេជោដែលបាន លើក សរសើរនៅចំពោះមុខតែម្ដង៕

Facebook Comments
Loading...