តើក្រុម Liverpool អាចបញ្ឈប់ការឈ្នះរបស់ក្រុម Everton បានទេនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

0
5269

កីឡារបទេ ៖ តើក្រុម Liverpool អាចបញ្ឈប់ការឈ្នះរបស់ក្រុម Everton បានទេនាថ្ងៃសៅរ៍សប្តាហ៍នេះ ដែលក្រុម Liverpool ​នឹង​ត្រូវ​ទៅ​សួរ​សុខទុក្ខ​ក្រុម Everton ​នៅ​ម៉ោង​៦ និង៣០​នាទី​ល្ងាច​ស្អែក​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier Leageue។

គួរបញ្ជាក់ថា ក្លិប​Liverpool ​ទើប​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Aston Villa ​ហើយ​ក្នុង​លទ្ធផល ​៧-២ ​ក្នុង​ពាន​រង្វាន់ English Premier League ​នេះ ​ដូច្នេះ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ ជា​ការ​ប្រកួត​ដែល​ពួកគេ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់។ ខណៈ​ដែល Everton ​វិញ ​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន ​៤​ប្រកួត​មក​នេះ ពួកគេ​ឈ្នះ​ទាំង​៤​ប្រកួត ​និង​កំពុង​ឈរ​នៅ​កំពូល​តារាង​តែ​ម្ដង។

​សម្រាប់​ការ​ប៉ះ​ក្រុម​មិន​ទាន់​ចាញ់​នេះ​ដែរ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liver​pool ​បាន​អះអាង​ថា​លោក​មិន​ភ្ញាក់ផ្អើល​ចំពោះ​ការ​លេង​ល្អ​របស់​ក្រុម Everton ​ឡើយ។ ​លោក​បាន​ស្គាល់ Carlo Ancelotti ​ច្បាស់​ថា​ជា​អ្នក​ចាត់ការ​កំពូល​ម្នាក់​។ ​នៅ​រដូវ​កាល​នេះ Everton ​បាន​បើក​ឱ្យ​ទិញ​កីឡាករ​ដែល​ត្រូវ​ការ​ទៀត ​នោះ​ទើប​បាន​ជា​ក្រុម​មួយ​នេះ​កាន់​តែ​រីក​ចម្រើន​មួយ​កម្រិត​ទៀត ​និង​ក្លាយ​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ពិត​ប្រាកដ៕  

Facebook Comments
Loading...