កីឡាករ Kylian Mbappe ​អាចមកជំនួសកន្លែង Ronaldo បើក្រុម Juventus ​​ដេញ​ថ្លៃបានរដូវកាលក្រោយ

0
5112

កីឡាបរទេស ៖​ កីឡាករ Kylian Mbappe ​អាចមកជំនួសកន្លែង Ron​aldo បើក្រុម Juventus ​​ដេញ​ថ្លៃបានដែលក្រុម Juventus ​កំពុងញ៉ាប់ដៃញ៉ាប់ជើង​រៀប​ចំ​កញ្ចប់​ទឹក​ប្រាក់​៣៦០​លាន​ផោន ​ដើម្បី​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ពី​ក្រុម PSG ​មក​នៅ​រដូវ​កាល​ក្រោយ​នេះ​។

​ក្លឹប​យក្ស​អ៊ីតាលី​ខាង​លើ​នេះ ​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​នាំ​យក Mbappe ​មក​រួម​ក្រុម ដែលហ៊ានដេញថ្លៃ​ទឹក​ប្រាក់ចំនួន​៣៦០​លាន​ផោន បើកីឡាកររូបនេះព្រមក្រុម Juventus ។ ខណៈ​ដែល​កុងត្រា​របស់​គេ​នៅ​ក្រុម​ PSG នាប្រទេសបារាំង​ក៏​កាន់​តែ​កៀក​នឹង​អស់​សុពលភាព​ផង​​ដែរ។

​ក្រុម Juventus ​មើល​ឃើញ​ថា​កីឡាករ​វ័យ​ក្មេង​រូប​នេះ ​នឹង​អាច​ជួយ​ក្រុម​បាន​ច្រើន​ទាំង​​ប្រជាប្រិយភាព​និង​ពាន​រង្វាន់ ​ប្រសិន​បើ​អាច​នាំ​យក​រូបគេ​មក​រួម​ក្រុម​បាន​។​រំលឹក​ថា Ronaldo ​កុងត្រា​ជាមួយ Juventus ​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ ​ដោយ​រូបគេ​ទទួល​បាន​តម្លៃ​ពលកម្ម​៥៤០ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​។ ​ខណៈ​ដែល​អាយុ​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ឈាន​ដល់​៣៦​ឆ្នាំ​ទៅ​ហើយ។ មើល​ឃើញ​ថា​រជ្ជកាល Ronaldo ​ជិត​អស់​បែប​នេះ​ហើយ ទើប​បាន​ជា​ក្រុម Juventus ​ប្រឹងប្រែង​រក​កីឡាករ​ថ្មី​ឱ្យ​ហើយ៕

Facebook Comments
Loading...