ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង រួមនឹង មន្ដ្រីក្នុងសាលាខណ្ឌ និងសង្កាត់ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ និងបាននាំមកនូវបច្ចយ័តំកល់ជើងបិណ្ឌ គ្រឿងឧបភោគ បរិភោគ មួយចំនួនដើម្បី ធ្វើពិធីកាន់បិណ្ឌ នៅវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដើម្បីគោរពតាមទំនៀម ទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលកន្លៈខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែភទ្របទរហូតដល់ថ្ងៃ១៥រោចនេះ ពុទ្ធបរិស័ទ្ធតែងតែនាំគ្នាធ្វើជារៀង រាល់ឆ្នាំ ដែលចំណុះជើងវត្តមួយចំនួន ក៏បានទៅកាន់វេននៅស្រុកកំណើតមួយចំនួនទៀត...