លោក សុខ សម្បត្តិ ចុះបញ្ជាផ្ទាល់ក្នុងការកាយលូមួយខ្សែកែងផ្លូវ២០១​១ ជិតវត្តជុំ ដើម្បីរំដោះជំនន់ទឹកភ្លៀង

0
1906

ភ្នំពេញ ៖ បន្ទាប់ពីចុះពិនិត្យមើលជាប្រចាំនៃការកាយប្រឡាយមេតាមមហាវិធីឈ្នះ ឈ្នះ មករដ្ឋបាលខណ្ឌព្រែកព្នៅដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានចុះត្រួតពិនិត្យមើលពីស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង នៅក្នុងសង្កាត់គោករកា ហើយបានចុះបញ្ជាផ្ទាល់ក្នុងការកាយលូមួយខ្សែកែងផ្លូវ២០១១ ជិតវត្តជុំ ដែលស្ទះទឹកមិនហូចូលប៊ីហ្គែមួយទៅមួយទៀត កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បន្ទាប់ពីកាយលូដែលស្ទះទឹកកែងផ្លូវ២០១១ បានហើយលោកសុខ សម្បត្តិ បានបញ្ជាឲ្យក្រុមការងារសង្កាត់គោករកាឲ្យយកអេស្កាវទ័រ ទៅបើកប៊ីហ្គែកន្លែងផ្សេងទៀតក្រែងវាស្ទះទឹកដូចនេះចំណុចនេះ ហើយការងារនេះត្រូវតាមដានឲ្យបានល្អព្រោះថាទឹកភ្លៀងមិនទាន់បានបញ្ចប់នៅឡើយទេ ដូចនេះប្រ​ជា​ពល​រដ្ឋនៅ​តំបន់នេះ និងទទួលរងនូវការលិចលង់បើ​យើងមិនបានកាយលូដែលស្ទះឲ្យហូទាន់ទេនោះ។

ជាចុងក្រោយលោកអភិបាលខណ្ឌព្រែកព្នៅ​ បាន​សុំ​ណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់ជិតប៊ីហ្គែឡូ សូមបង​ប្អូន​ប្រ​ជា​ត្រូវចេះជួយថែរក្សាគ្នា ហើយកុំយកសំរាមទៅបោះចោលក្នុងប្រព័ន្ធលូបង្ហូទឹក​ឲ្យសោះ ព្រោះ​វាអាចស្ទះហើយដល់ពេលស្ទះគឺពិបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ​ក្នុង​តំ​បន់​នេះ​ដោយត្រូវទឹកដក់ពេញផ្លូវ លិចលង់លំនៅឋាន បងប្អូនដូចមុនដដែល៕

Facebook Comments
Loading...