ខឹងគ្រូបង្វឹកមិនអោយទៅ​ចូល​រួម​ពិធី​ជប់​លៀង​រៀបការ​មិត្តភ័ក្ដិកីឡាករN’Golo Kante ​​ចង់ចាកចេញពីក្រុមភ្លែត

0
2259

កីឡាបរទេស ៖ បន្ទាប់ពីអាក់អន់ចិត្តនិងលោក Lampard ដែលជាគ្រូបង្វឹកក្រុម Chelsea មិន​ព្រម​ឱ្យ​រូបគេ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​រៀបការ​មិត្តភ័ក្ដិ​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ​នេះ កីឡាករN’Golo Kante ​​ចង់ចាកចេញពីក្រុម​តោ​ខៀវ​ហើយ​នៅ​ខែ​មករា ​ដោយ​អាច​ទំនង​ជា​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​ប្រសិន​បើ​ក្លឹប​អេស្ប៉ាញ​រូប​នេះ​ចង់​បាន​រូបគេ។

ខ្សែ​បម្រើ N’Golo Kante ​ចង់​ចាកចេញ​ពី​ក្រុម Chelsea ​នៅ​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ​នេះ ​ក្រោយ​ពី​រូបគេ​អន់​ចិត្ត​ជាមួយ​លោក Lampard ​ដែល​មិន​ព្រម​ឱ្យ​រូបគេ​ទៅ​ចូល​រួម​កម្មវិធី​រៀបការ​មិត្តភ័ក្ដិ។

Kante ​ជា​ខ្សែ​បម្រើ​កំពូល​ម្នាក់​នៅ​លើ​លោក​នេះ ​ហើយ​បច្ចុប្បន្ន​រូបគេ​កំពុង​លេង​ឱ្យ​ជម្រើស​ជាតិ​បារាំង​ក្នុង​ពាន​រង្វាន់ UEFA Nations League។ ​ដោយ​ក្រុម​ជម្រើស​ជាតិ​បារាំង ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ក្រូអាត​នៅ​រាត្រី​នេះ​ហើយ។ ​ប្រភព​នៅ​បារាំង ​បាន​បញ្ជាក់​មុន​មក​លេង​ឱ្យ​បារាំង​នេះ ​Kante ​មិន​សប្បាយ​ចិត្ត​ជាមួយ​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​នោះ​ទេ។ ការ​អន់​ចិត្ត​នេះ​កើត​ឡើង ​ក្រោយ​ពី​លោក Lampard ​មិន​ព្រម​ឱ្យ​រូបគេ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​រៀបការ​មិត្តភ័ក្ដិ​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​ដូច្នេះ​ហើយ​ទើប​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​តោ​ខៀវ​ហើយ​នៅ​ខែ​មករា ​ដោយ​អាច​ទំនង​ជា​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​ប្រសិន​បើ​ក្លឹប​អេស្ប៉ាញ​រូប​នេះ​ចង់​បាន​រូបគេ៕

Facebook Comments
Loading...