អ្នក​គាំទ្រ​ចាប់​អារម្មណ៍ការ​ជួប​គ្នា​រវាង Mbappe ​និងRonaldo ជាងលទ្ធផលរវាងក្រមទាំង២

0
1544

កីឡាបរទេស ៖ ការប្រកួតរវាងក្រុមម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​និងក្រុម​ព័រទុយហ្គាល់ លទ្ធផលគេមិនសូវចាប់អារម្មណ៍ប៉ុន្មានឡើយ តែអ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​នេះ​គឺ ​ការ​ជួប​គ្នា​រវាង Mbappe ​និងRonaldo ​ទៅ​វិញ​ទេ ដែល​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​អ្នក​ទាំង​ពីរ​បាន​ជជែក​គ្នា​ ​ដោយ​បន្សល់​នៅ​ស្នាម​ញញឹម សើច​សប្បាយ​ខ្លាំង​មែនទែន នៅលើទីលាន។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ព័រទុយហ្គាល់​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​បាន​រង្វាន់ UEFA Nations League ​នៅ​យប់មិញ​នេះ​។​

ក្រុម​ការពារ​តំណែង​ជើង​ឯក​ព័រទុយហ្គាល់​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​បាន​ដដែល ​ត្បិត​អី​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ជើង​ឯក World Cup 2018 ​ក៏​ដោយ។ ​ជំនួប​ក្រុម​កំពូល​ទាំង​ពីរ​នេះ ហាក់​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្រងាក​ចិត្ត​បន្តិច​ដែរ ព្រោះ​ថា​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ ​ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ។

អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​នេះ​គឺ ​ការ​ជួប​គ្នា​រវាង Mbappe ​និង Ronaldo ​ទៅ​វិញ​ទេ។ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​អ្នក​ទាំង​ពីរ​បាន​ជជែក​គ្នា​បន្តិច​ដែរ ​ដោយ​បន្សល់​នៅ​ស្នាម​ញញឹម សើច​សប្បាយ​ខ្លាំង​មែនទែន។ ​ខណៈ​ដែល​កីឡាករ​បារាំង Mbappe ​វិញ ​បាន​បង្ហោះ​រួប​គេ​ជាមួយ Ronaldo ​និង​អម​ជាមួយ​ពាក្យ​ថា Idol ​មាន​ម្កុដ GOAT ​ថែម​ទៀត​ផង៕

 

Facebook Comments
Loading...