អភិបាលខណ្ឌព្រែកព្នៅចុះជាប់ជាប្រចាំក្នុងការពិនិត្យការកាយប្រឡាយមេនៅអមមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា ដើម្បីរំដោះទឹកពីតំបន់ជន់លិចភាគខាងលិចរាជធានីភ្នំពេញ

0
9609

ភ្នំពេញ ៖ រយៈពេលពីរបីថ្ងៃកន្លងមកហើយនិងបន្តអនុវត្តអំពីការកាយប្រឡាយរំដោះជំនន់ទឹកភ្លៀងនេះ នូវថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តដឹកនាំអភិបាលរងនៃគណៈអភិបាលខណ្ឌ មន្រ្ដីជំនាញថ្នាក់ខណ្ឌនិងសង្កាត់ ចុះពិនិត្យនិងការកាយប្រឡាយមេ ស្របតាមមហាវិថីឈ្នះៗ នៅក្នុងសង្កាត់គោករការដើម្បីរំដោះទឹកពីក្នុងសង្កាត់គោករកាផង និងរំដោះទឹកដែលកំពុងជន់លិចនៅក្នុងខណ្ឌកំបូលនិងខណ្ឌ ពោធិ៍សែនជ័យផង។

ដោយសារភ្លៀងនៅតែបន្ដធ្លាក់ជាបន្ដបន្ទាប់ ធ្វើឲ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញ មានការជន់លិចជាអន្លើៗ ពិសេសនៅតំបន់ភាគខាងលិចនិងផ្នែកនារតី ដូចជាខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យជាដើមមកនោះ លោក សុខសម្បត្តិ បានណែនាំដល់អាជ្ញាធរសង្កាត់ និងមន្ដ្រីជំនាញរបស់សាលាខណ្ឌ ត្រូវសហការគ្នារៀបចំការកាយ ប្រឡាយមេ១ខ្សែទៀត ចេញពីភូមិត្រពាំងពោធិ៍ ទៅកាន់ភូមិព្រៃពពេល ដែលប្រឡាយ១ខ្សែនេះនឹងជួយសម្រួលដល់ចរន្ដទឹកកាន់តែហូលឿនអាចរំដោះទឹកពីដំបន់លិចលង់ បានឆាប់។

លោកបន្តថា បើទោះជាមានផលប៉ះពាល់សំយ៉ាបផ្ទះប្រជាពលរដ្ឋខ្លះៗ តែការកាយប្រឡាយបើកមុខទឹកនៅទីតាំងស្របវិថីឈ្នះ ឈ្នះ ត្រូវតែធ្វើជាចាំបាច់គឺដើម្បីរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ហើយក៏សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ទៅលើផលប៉ះពាល់ ដោយសារការកាយប្រឡាយមេនេះ។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌព្រែកព្នៅ បាននែនាំអាជ្ញាធរតាមសង្កាត់ត្រូវតាមដានពីស្ថានភាពទឹកនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលបានប្រឈម។

ការកាយប្រឡាយនេះ តាមការផ្តល់ព័ត៌មានពីលោក ទៀប យុទ្ធារម្យ ប្រធានការិយាល័យសាធារណការខណ្ឌព្រែកព្នៅគឺ បានដាក់គ្រឿងចាក់២គ្រឿង និងមន្ទីរសាធារណការដាក់៤គ្រឿង សម្រាប់ការកាយប្រឡាយ ដែលប្រឡាយនេះ១ចំណែកគឺរំដោះទឹកពីក្នុងសង្កាត់គោករកា និងជាចាំបាច់១ទៀតនោះគឺរំដោះទឹក ពីខណ្ឌពោធិ៍សែជ័យ និងខណ្ឌកំបូល ដែលបានជន់លិចដោយអន្លើ ដោយត្រូវហូរតាមប្រឡាយមេនេះឆ្ពោះទៅស្ថានីយបូមទឹកទួលសំពៅ និងហូរកាត់តាមលូឆ្លងកាត់មហាវិថីឈ្នះៗទៅកាន់បឹងតាមោគ។លោកបានឲ្យដឹងដែរថា តំបន់ដែលត្រូវកាយប្រឡាយ រំដោះទឹកនេះអមសងខាងផ្លូវមហាវិធីឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិភ្លូផ្អែម និងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ដែលមានប្រវែងប្រមាណជិត៣០០០ម៉ែត្រ ហើយបានប្រមាណជា៨០ភាគរយហើយ ក្នុងការកាយប្រឡាយនេះមានការប៉ះពាល់ ដល់សំយ៉ាបផ្ទះ ប្រជាពលរដ្ឋ១ចំនួន ប៉ុន្ដែបងប្អូនប្រជាពលរដ្ឋគាត់សុខចិត្តរុះរើ ដោយខ្លួនឯងដើម្បីសម្រួលដល់ការកាយប្រឡាយមេនេះ។

ដោយឡែកសម្រាប់សង្កាត់គោករកានៃខណ្ឌព្រែកព្នៅក្នុងឆ្នាំនេះស្ថានភាពទឹកនៅក្នុងសង្កាត់គោករកាគឺមានការជន់លិចតិចតួច មិនដូចពីឆ្នាំមុនៗឡើយ ដោយសារអាជ្ញាធរខណ្ឌក៏ដូចជាសង្កាត់ បានយកចិត្ដទុកដាក់ ក្នុងការរៀបចំប្រព័ន្ធលូ និងការកាយប្រឡាយមេ សម្រាប់រំដោះទឹក នាពេលកន្លងមក៕

Facebook Comments
Loading...