ក្រុមMan Utd ទិញខ្សែ​ប្រយុទ្ធCavani ថ្ងៃចុងក្រោយបានមែន តែមិនអាចចូលលេងបានព្រោះបញ្ហាមួយ

0
1701

កីឡាបរទេស ៖ កីឡាករខ្សែ​ប្រយុទ្ធ Edinson Cavani មិន​អាច​ចូល​ជួយ​ក្រុមបីសាចក្រហម Manchester Man Utd ​លេង​ទល់​ក្រុម ​Newcastle United ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​តុលា ​ឆ្នាំ​២០២០​នេះ​ទេ ហើយក៏​ទំនង​ជា​មិន​អាច​ចូល​លេង​ឱ្យMan Utd ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម PSG ​ពាន​រង្វាន់ UEFA Champions League ​បាន​ដែរ ព្រោះ​មិន​មាន​ពេល​គ្រប់គ្រាន់។

ក្រុមMan Utd ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ ពួកគេ​បាន​ចុះ​កុងត្រា​យក Cavani ​អតីត​ខ្សែ​ប្រយុទ្ធ PSG ​មក​រួម​ក្រុម ​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ។ ខ្សែ​ប្រយុទ្ធ Edinson Cavani ​នឹង​ត្រូវ​នៅ​ដោយ​ឡែក​១៤​ថ្ងៃ​សិន ​មុន​ពេល​អាច​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម Manchester United ​បាន។

តែ​គួរ​ឱ្យ​សោកស្ដាយ ​កីឡាករ​រូប​នេះ ​ធ្វើ​ដំណើរ​មក​ពី​បារាំង ​ហើយ​ក៏​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​១៤​ថ្ងៃ​សិន​ដែរ តាម​ដាន Covid-19 ​មុន​ពេល​អាច​ចូល​ហាត់​បាន​ជា​ធម្មតា​វិញ។ ​កត្ដា​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​រូបគេ ​មិន​អាច​ចូល​ជួយ​ក្រុម Man Utd ​លេង​ទល់​ក្រុម ​Newcastle United ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​តុលា ​ឆ្នាំ​២០២០​នេះ​ទេ។ ​មួយ​វិញ​ទៀត ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ក៏​ទំនង​ជា​មិន​អាច​ចូល​លេង​ឱ្យMan Utd ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម PSG ​ពាន​រង្វាន់ UEFA Champions League ​បាន​ដែរ ព្រោះ​មិន​មាន​ពេល​គ្រប់គ្រាន់​ទេ ទម្រាំ​តែ​ចប់​ការ​នៅ​ដោយ​ឡែក​១៤​ថ្ងៃ​នោះ៕

Facebook Comments
Loading...