អភិបាលខណ្ឌព្រែកព្នៅដឹកនាំសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និងភ្នាក់ងារអនាម័យសង្កាត់ប្រមូលសំរាមមិនឲ្យកកស្ទះក្នុងមូលដ្ឋាន

0
2352

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និងភ្នាក់ងារអនាម័យសង្កាត់ ដើម្បីប្រមូលសំរាម ក្នុងសង្កាត់ទាំង០៥ និងបានឧបត្ថម្ភថវិកាជូនក្នុងមួយនាក់ ៤០០០០រៀល កាលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

ក្នុងការប្រមូលបានប្រើប្រាស់ មធ្យាបាយមានដូចខាងក្រោម: ទី១រថយន្ត លេខ ២១ប្រមូលសំរាម សង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ទី២រថយន្តលេខ៤៨ប្រមូលសំរាម សង្កាត់ពញាពន់ និងពន្សាំង និងទី៣រថយន្តលេខ៣១ប្រមូលសំរាមសង្កាត់ គោករកា ព្រមទាំងម៉ូតូកង់បីចំនួន៥គ្រឿងផងដែរ។

ជាលទ្ធផល ក្នុងខណ្ឌព្រែកព្នៅទាំងមូលដែលក្រុមហ៊ុនស៊ិនទ្រីមិនបានមកយកសំរាមរយៈពេលប៉ុន្មានថ្ងៃមកនេះ ពុំមានសំរាមកកស្ទះនៅតាមមូលដ្ឋាននោះទេ ព្រោះតែលោកអភិបាលខណ្ឌចុះបញ្ជាផ្ទាល់ និងបានលើកទឹកចិត្ត ព្រមទាំងបានឧបត្ថម្ភថវិកាជូនសណ្តាប់ធ្នាប់ផងដែរ៕

Facebook Comments
Loading...