ក្រោយភ្លៀងមេឃស្រឡះកីឡាករ Lionel Messi ទទួលស្គាល់​កំហុស​របស់​ខ្លួន​ដែល​បាន​កើត​ឡើង​កន្លង​មក

0
4024

កីឡាបរទេស ៖ ក្រោយភ្លៀងមេឃស្រឡះកីឡាករ Lionel Messi ខ្សែ​ប្រយុទ្ធចាស់វស្សារបស់ Barcelona ​បាន​ចេញ​មុខ​និយាយ​ជា​សាធារណៈ​ទទួល​ស្គាល់ ​និង​ទទួល​ខុស​ត្រូវ ចំពោះ​កំហុស​របស់​ខ្លួន អំឡុង​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ​នេះ ដែលខ្លួនចងចាកចេញនោះ។

​រំលឹក​ថា​កាល​ពី​ពេល​កន្លង​ទៅ​នេះ Messi ​បាន​ស្នើ​សុំ​ក្លឹប Barcelona ​ដើម្បី​ចាកចេញ ក្រោយ​ពី​ក្រុម​មិន​បាន​ឈ្នះ​ពាន​រង្វាន់​អ្វី​សោះ​ពេញ​មួយ​រដូវ​កាល​។ ​ការ​ចាកចេញ​នោះ ​គឺ​កើត​ឡើង​ក្រោយ​ពី Man City ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​ព្យាយាម​បញ្ចុះបញ្ចូល​រូបគេ​ឱ្យ​មក​លេង​នៅ​អង់គ្លេស​ម្ដង។​យ៉ាងណាមិញ ​ចុង​ក្រោយ​រូបគេ​មិន​បាន​ទៅ​ណា​ទេ ​ហើយ​ថែម​ទាំង​ចេញ​មុខ​សុំទោស​អ្នក​គាំទ្រ​ជា​សាធារណៈ​ផង​ដែរ។កីឡាករ Lionel Messi ​បាន​និយាយ​ថា​៖ “បន្ទាប់​ពី​មាន​រឿង​មិន​យល់​ស្រប​គ្នា​ជា​ច្រើន ​ខ្ញុំ​ចង់​ទម្លាក់​វា​ឱ្យ​អស់​ត្រឹម​នេះ ​បញ្ចប់​ត្រឹម​នេះ។ ​គ្រប់​គ្នា​ត្រូវ​តែ​រួបរួម​គ្នា ​ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​ទៅ​ថ្ងៃ​មុខ។ ខ្ញុំ​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង ​ចំពោះ​កំហុស​របស់​ខ្ញុំ​ដែល​បាន​កើត​ឡើង​កន្លង​មក”៕

Facebook Comments
Loading...