១០ចំណុចរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលគេមិនអាចដណ្ដើមតំណែងបាន

0
6657

ភ្នំពេញ ៖ ចម្រៀង៤បទរបស់លោកព្រាប សុវត្ថិ បញ្ជាក់ឲ្យឃើញថា ព្រាប សុវត្ថិ នៅតែជាកំពូល តារាចម្រៀង ដែលគេមិនអាចដណ្ដើមតំណែងបាន ទោះបីតារាចម្រៀងម្នាក់នេះ មិនប្រើសម្ភារៈនិយមក៏ដោយ មហាជនសង្កេតឃើញថា លោកព្រាប សុវត្ថិ ប្រើតែសំឡេង និងកាយវិការម្នាក់ឯង បទចម្រៀងនៅតែមានអ្នកគាំទ្រខ្លាំង។

តារាចម្រៀងព្រាប សុវត្ថិ គឺជា កំពូលតារាចម្រៀង ដែលមានសភាពស្ងប់ស្ងាត់ សីលធម៌ខ្ពស់ ពោរពេញទៅដោយ សមត្ថភាព និងអត្តចរិតគំរូល្អដល់ក្នុងសង្គម បើចង់ដណ្ដើមតំណែង ព្រាប សុវត្ថិ ត្រូវ មាន១០ចំណុច នេះសិន៖១.ត្រូវល្បីឲ្យបានរយៈពេលវែងជាងគាត់លើសពី៣០ឆ្នាំ។ ២.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។ ៣.សីលធម៌ សុជីវធម៌ ការទំនាក់ទំនងនៅក្នុង អាជីពសិល្បៈ។ ៤.តម្លៃនៃការចេញច្រៀង នៅក្រៅប្រទេសតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលតាមដឹង២៥០០០ដុល្លារទៅម្ដង និងថ្លៃក្រុមការងារជិត២០នាក់ការ ចាយវាយ២ ម៉ឺនដុល្លារបន្ថែមទៀត បើមិនគ្រប់លក្ខខណ្ឌ ព្រាប សុវត្ថិ មិនទទួល។ ៥.សម្រាប់ការ កាន់ប្រេន គឺតម្លៃផុតលេខ ហើយបើក្រុមហ៊ុនទាំងអស់នោះ មិនគោរពតាមលក្ខន្តិកៈរបស់ ព្រាប សុវត្ថិ សីលធម៌ សុជីវធម៌ ភាពស្របច្បាប់ ព្រាប សុវត្ថិ មិនទទួលជាដាច់ខាត ទោះតម្លៃប៉ុន្មានក៏ដោយ។ ៦.ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។ ៧.ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារ ការប្រៀនប្រដៅកូន ប្រុសទាំងបីមានសីលធម៌ សុជីវធម៌ ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ។ ៨.ជាតារាចម្រៀងដែលមានទ្រព្យច្រើនជាងគេ បានចំណូលពីសិល្បៈ ដែលមានទឹកប្រាក់សរុបមិន ក្រោមពី៣០លាន ជាកំពូលតារាចម្រៀងដែលមិនអួត មិនសម្ញែង ស្ងប់ស្ងាត់។ មានរីសត នៅរតនគិរី ប្រហែល១០០ហិកតា មានដីនៅជិតផ្លូវកប់ស្រូវជិត១០ហិកតា មានផ្ទះនៅ ទួលគក មានហាងនៅភ្នំពេញថ្មី ជិត៣០០០ការ៉េ មានស្ទូឌីយោផ្ទាល់ខ្លួន៤កន្លែង និង មានដីចម្ការរាប់រយហិចតា។ ៩. អាយុជាង៤០ឆ្នាំហើយនៅតែសង្ហា ហើយក្មេងៗនៅតែ តាមប្រកួតប្រជែង និងសមត្ថភាពគាត់។ ១០.ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើន ជាងគេរហូតទាំងអស់ជាង៣០០០បទ។

ការសម្រេចចិត្តរបស់ ព្រាប សុវត្ថិ ចូលក្នុងផលិតកម្ម Galaxy navatra មិនមែនជាការសម្រេចចិត្តបែបកូនក្មេងនោះទេ ព្រាប សុវត្ថិ គឺជាមនុស្សដែលចាស់ ទុំ និងមានការ ពិចារណាខ្ពស់បំផុត ជាមនុស្សស្រឡាញ់កិត្តិយសបំផុត៕

Facebook Comments
Loading...