កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន សូមប្រយ័ត្នបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា

0
1282

ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើនសូមប្រយ័ត្នបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់។

តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។ស្ថានភាពបែបនេះធ្វើឱ្យ៖១.បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។
នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា នឹងអាចមានភ្លៀង ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់ពីនោះនឹងបង្កើន ការធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសបណ្ដាខេត្តនៅភាគពាយ័ព្យ។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C- សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C។នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ។៣. បណ្ដាខេត្តទៅតំបន់មាត់សមុទ្រ៖- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។
ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកភ្លៀងនឹងបន្ត បង្កើនការធ្លាក់ក្នុងកម្រិតពីបង្គរទៅច្រើន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្ដាលខេត្ដភាគពាយ័ព្យជាប់ប្រទេសថៃ បណ្ដាខេត្ដនៅតំបន់មាត់សមុទ្រ និងបណ្ដាលខេត្ដជាប់ជួរភ្នំក្រវាញ។ ជាមួយគ្នានោះ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀង ខ្យល់​​​​​​​​​​​​​​​​​បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី០៣ ដល់ទី០៦ ខែតុលា ឆ្នាំ២០២០៕

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

 

Facebook Comments
Loading...