ការប្រកួតដែលមិននឹកស្មានដល់ក្រុមLeicester City បានយកឈ្នះក្រុមខ្លាំង Manchester City ដោយលទ្ធផល៥ទល់២

0
3041

កីឡាបរទេស ៖ ការប្រកួតដែលមិននឹកស្មានដល់ក្រុម Leicester City បានលើកទ័ពទៅយកឈ្នះក្រុម Manchester City ដោយលទ្ធផល៥ទល់២ ការប្រកួតនេះបើទោះបីជានាំមុខបានមួយគ្រាប់មុនដោយការស៊ុតរបស់កីឡាករ Riyad Mah​rez យ៉ាងណាក៏ដោយក៏ក្លិប Manchester City មិនអាចទប់ជាមួយក្លិប Leicester City បាននោះទេនៅក្នុងការប្រកួតយប់មិញនេះ។

ខ្សែប្រយុទ្ធឆ្នើម Jamie Vardy ស៊ុតបាន Hat-trick (៣គ្រាប់) លើកដំបូងរបស់ខ្លួននៅក្នុងរដូវកាលថ្មីនេះ ក្នុងនោះរកបានដោយបាល់ប៉េណាល់ទីចំនួន២គ្រាប់។ ក្រៅពីនេះកីឡាករ James Maddison ក៏រកបានមួយគ្រាប់ឲ្យ Leicester ផងដែរដោយការស៊ុតពីលើដំបូលទូកយ៉ាងស្អាត ខណៈគ្រាប់បាល់ទី៥របស់ក្លិបកញ្ជ្រោងខៀវ កើតឡើងដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Youri Tielemans ក្រោយពេលដែលខ្សែការពារ Nathan Ake តែតបានគ្រាប់ទី២ឲ្យ Man City។ ចប់ការប្រកួតនេះ Leicester City ឈរលើកំពូលតារាងមាន៩ពិន្ទុ ពោលប្រកួត៣លើកឈ្នះទាំង៣។ ចំណែកឯ Man City ប្រកួតបាន២លើក ឈ្នះមួយ ចាញ់មួយ មាន៣ពិន្ទុឈរនៅលេខ១៣៕​

Facebook Comments
Loading...