គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមរស់ជាមួយប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋគ្រប់កលៈទេសៈ

0
906

ភ្នំពេញ ៖ យុវជន គឺជា​ស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាពទៅ​បានទាល់តែមានក្មួយៗចូលរួមជាចលនាយុវជន ហើយក៏ជាកាតព្វកិច្ចរបស់ក្មួយៗដែលត្រូវ​បំពេញ និងស្វែងយល់ផងដែរ ហើយត្រូវដឹងថាមានតែគណបក្សប្រជាជនកម្ពុជាទេ តែងតែនៅរួមរស់ជាមួយប្រជាពលរដ្ឋ ដែលកើតចេញពីប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈ។

មិនយូទៀតទេការឃោសនាបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២មកដល់ហើយ ដូចនេះតើសមាជិក សមាជិកាដែលបាន​​​ស្មាក់ចិត្តចូ​លជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់គោករកាចំនួន២០៩នាក់ ក្នុងនោះស្រី១០៨នាក់ តើមានអត្តសញ្ញាណប័ណ្ណហើយនៅ ហើយបានទៅពិនិត្យឈ្មោះបោះឆ្នោត ឃើញឈ្មោះដែលត្រឹមត្រូវតាមអក្ខរាវិរុទហើយឬនៅ?។

មានគណៈបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍន៍ មិនមានគណបក្សណាមកផ្ទឹមបានឡើយ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានគណកម្មធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក្នុងពិធីសំណេះសំណាលនិងបញ្ចូលសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់គោករកាចំនួន២០៩នាក់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់គោករកា។

លោកសុខ សម្បត្តិ បន្តថាគណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិ​ត​របស់​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​មិន​ត្រឹម​តែ​បាន​រំដោះ​ប្រទេស​ជាតិ​ ​និង​ប្រជា​ជន​ទាំងមូល​ ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ ​ព​ត​ដ៏​សា​ហាវ​យង់​ឃ្នង​ ​នៅ​ថ្ងៃ​ទី​០៧ ខែ​មក​រា​ ​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ​ទេ​ ​គឺ​ថែម​ទាំង​បាន​ដឹកនាំ​ ​និង​ក​សាង​ប្រទេស​ជាតិ​តាំង​ពី​បាត​ដៃ​ទទេ​រ​ ​រហូត​មាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព ​នយោបាយ​ពេញ​លេញ​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យតែម្តងនាបច្ចប្បន្ននេះ។​ ​

ជាចុងក្រោយលោកប្រធានគណកម្មធិការគណបក្សខណ្ឌ បានផ្ដាំផ្ញើរដល់សមាជិក សមា​ជិកា ដែលទើបបញ្ចូលថ្មី ត្រូវខិតខំជួយគៀងគ រកសមាជិកបន្ថែមថ្មីទៀត អោយមករួមរស់ជាមួយនិងគណបក្យប្រជាជនកម្ពុជា និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយគាំទ្រឥតងាករ៉េចំពោះសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ៕

Facebook Comments
Loading...