សមាជិក សមាជិកាថ្មីចំនួន៩៥នាក់ ក្នុងសង្កាត់ពញាពន់ចូ​លជា​សមាជិ​ក​​គណ​បក្ស​ប្រ​ជាជនកម្ពុជា​

0
5927

ភ្នំពេញ ៖ គណៈកម្មាធិការគណក្សប្រជាជនកម្ពុជាសង្កាត់ពញាពន់ បានប្រារព្វពិធីសំណេះសំណាលនិងបញ្ចូលសមាជិកថ្មីចំនួន៩៥នាក់ ស្រី៤៦នាក់ ក្រោមអធិបតីភាពលោកពូ សាប៊ុតឌី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពញាពន់ លោកជា វីរះប្រធានក្រុមការងារថា្នក់ខណ្ឌចុះជួយសង្កាត់ពញាពន់ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសសំណេះសំណាលក្នុងពេលនោះលោកពូ សាប៊ុតឌី បានមានប្រសាសន៍ថា សន្តិភាព ពិតជាសំខាន់ខ្លាំងណាស់ បើមិនមានសន្តិភាពទេគឺមិនមានការអភិវឌ្ឍន៍ឡើយយ ដូចនេះចូលយើងទាំងអស់គ្នា ត្រូវថែរក្សាសន្តិភាពដែលសម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន ស្វែងរកបាន និងថែរក្សាយ៉ាងលំបាកទំរាំបានមកដល់បច្ចប្បន្ននេះ។

លោកបញ្ជាក់ថា កម្លាំងយុវជន គឺជា​ស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាពទៅ​បានទាល់តែមានក្មួយចូលរួមជាចលនាយុវជន ហើយក៏ជាកាតព្វកិច្ចរបស់ក្មួយៗដែលត្រូវ​បំពេញ និងស្វែងយល់ផងដែរ។ ត្រូវដឹងថាមានតែគណបក្សប្រជាជនកម្ពុជាទេ តែងតែនៅរួមរស់ជាមួយប្រជាពលរដ្ឋ ដែលកើតចេញពីប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋនោះ។

ជាចុងក្រោយលោកប្រធានក្រុមការងារបានផ្ដាំផ្ញើរដល់សមាជិក សមាជិកា ដែលទើបបញ្ចូលថ្មី ត្រូវខិតខំជួយគៀងគ រកសមាជិកបន្ថែមថ្មីទៀត អោយមករួមរស់ជាមួយនិងគណបក្យប្រជាជនកម្ពុជានិងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយគាំទ្រឥតងាករ៉េចំពោះសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។

ក្នុងខណៈនោះផងដែរគណៈអធិបតីក៏បានចែកជូនសម្រាប់សមាជិកម្នាក់ៗទទួលបានក្រមា ១ ថវិការ២ម៉ឺនរៀល ថវិការនេះឧបត្ថម្ភដោយលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និថជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ ហើយគណៈអធិបតីបានឧបត្ថម្ភដល់កម្លាំងប៉ូលិសប៉ុស្ដិ៍ចំនួន១០ម៉ឺនរៀល កម្លាំងប្រជាការពារចំនួន១០ម៉ឺនរៀល មេភូមិទាំង៨ក្នុងមួយភូមិទទួលបាន១០ម៉ឺនរៀល ចំណែកលោកជា វីរៈ បានឧបត្ថម្ភក្រមាចំនួន១០០ក្រមាផងដែរ សម្រាប់ចែកជូនសមាជិកសមាជិកានាពេលនោះ៕

Facebook Comments
Loading...