ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ពញាពន់ ឃាត់ខ្លួនក្នុងករណីលួច(ដាក់ថ្នាំសណ្តំយកប្រាក់)និងប្រើប្រាស់សារធាតុពុល

0
11971

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ធ្វើការឃាត់ខ្លួន ក្នុងករណីលួច(ដាក់ថ្នាំសណ្តំយកប្រាក់)និងប្រើប្រាស់សារធាតុពុល កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ័ង លុយចុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈដកហូតមាន១.ប្រាក់ដុល្លាចំនួន ៥០ដុល្លា។ ២.ប្រាក់រៀលចំនួន ៣៥០,០០០ រៀល (បានប្រគល់ជូនជនរងគ្រោះវិញ)។ ៣.កាបូបស្ពាយចំហៀងពណ៌ប្រផេះចំនួន០១។ ៤.ទូរស័ព្ទដៃម៉ាកoppo ចំនួន០១គ្រឿង។ ៥.ម៉ូតូម៉ាក ស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1F-9023 ចំនួន០១គ្រឿង។

ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ សុង មេយូរ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខផ្លូវ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កំពុងធ្វើការឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...