ផ្អកស្លឹកដំឡូងមីខ្ចីៗផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកចង់ប្រកបមុខរបរចិញ្ចឹមគោ

0
10570

បាត់ដំបង ៖ កសិដ្ឋានចិញ្ចឹមគោក្នុងខេត្តបាត់ដំបង រកឃើញថាការផលិតផ្អកពីស្លឹកឬត្រួយដំឡូងមីខ្ចីៗរកឃើញថាអាចក្លាយជាចំណីសត្វគោបានក្រោយការបន្សាបជាតិពុលរួចរាល់ហើយ នេះក៏ដោយសារតែស្លឹកដំឡូងមីនេះសំបូរជាតិប្រូតេអ៊ីនច្រើនក្នុងការបំប៉នដល់សុខភាពសត្វគោឲ្យឆាប់ធំធាត់និងបានផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកចង់ប្រកបមុខរបរចិញ្ចឹមគោ។

តាមការបញ្ជាក់បន្ថែមរបស់លោក នី ណាក់ ម្ចាស់កសិដ្ឋានចិញ្ចឹមគោក្នុងខេត្តបាត់ដំបងបានបង្ហើបឲ្យដឹងពីការកែច្នៃអាហារចំណីគោពីស្លឹកដំឡូងមីឲ្យទៅជាផ្អកដែលអាចទុកបានមានរយៈពេលលើសពី៦ខែដោយច្រកក្នុងថង់ឲ្យបានត្រឹមត្រូវបើសិនបើកចំហនឹងបណ្តាលឲ្យខូចគុណភាពផ្អកស្លឹកដំឡូងមី។

លោក នី ណាក់ បន្តថាស្លឹកដំឡូងមីខុសពីស្លឹកដំឡូងគ ដោយស្លឹកដំឡូងមីមានជាតិពុលច្រើនមិនអាចទទួលទានបានទេ ដោយឡែកស្លឹកដំឡូងគ អាចទទួលទានបានតែមិនសូវមានអ្នកដាំដុះច្រើននោះទេ។ដើម្បីឲ្យស្លឹកដំឡូងមីក្លាយជាផ្អកទុកបានយូរត្រូវការបន្សាបជាតិពុលជាមុនសិនមុននឹងឲ្យគោស៊ីហើយក្នុងការឲ្យវាស៊ីក៏ត្រូវឲ្យមានកម្រិតវាផងដែរ។លោក នី ណាក់ បន្តទៀតថា បច្ចេកទេសធ្វើផ្អកដំឡូងមីនេះគឺធ្វើតាមប្រទេសថៃ។យើងមានវត្ថុធាតុដើមដ៏ល្អ យើងមិនគួរបោះចោលឡើយគឺនាំឲ្យខាតបង់លុយកាក់ដ៏ច្រើន។ប្រូតេអ៊ីន២៩% ។ ក្រោយពេលធ្វើផ្អក វាកើនប្រូតេអ៊ីនដល់លើសពី៤០%ធ្វើឲ្យគោធំធាត់លឿនយកស្លឹកដំឡូងមីស្រស់ទាំងដើមខ្ចីៗនៅខាងចុងៗមកហាលសំដិលនៅក្រោមកំដៅថ្ងៃចំនួនមួយម៉ោង ឬ២ម៉ោងដើម្បីឲ្យស្រពោនបាត់បង់ជាតិទឹកខ្លះៗនៅសល់សំណើម៦០%រួចហើយយកវាទៅហាន់ល្អិតៗឬមួយយើងអាចយកហាន់វាជាមុនហាលថ្ងៃតាមក្រោយក៏បានដែរ។យកស្កររងូរកាកស្កររោងចក្រដែលសុទ្ធល្អមកលាយ ប្រោសពីលើវាតាមអត្រាស្លឹកដំឡូងមី១០០គីឡូ ស្កររងូ៥គីឡូក្រាម ឬអាចប្រើស្ករត្នោតចាស់ៗក៏បានដែរ។ច្របល់ចូលគ្នាឲ្យ(ហាមដាក់ទឹក)ច្រកចូលក្នុងស្បោងឬថង់ប្លាស្ទិច ប៊ឺតយកខ្យល់ចេញពីថង់ឲ្យអស់(សុញ្ញកាស)រួចហើយចងមាត់ឲ្យជិតល្អរក្សាទុកចំនួន២១ថ្ងៃ។អាចរក្សាទុកបាន១ឆ្នាំ។បរិមាណដែលត្រូវផ្តល់ឲ្យគោស៊ីគឺ៣គីឡូ្កក្រាមក្នុង១ថ្ងៃ លាយជាមួយស្មៅស្រស់ឬផ្អកចំបើង។ត្រូវចងចាំថា បរិមាណចំណីឲ្យគោស៊ីគឺ១០%នៃទំងន់ខ្លួនរបស់វា៕

Facebook Comments
Loading...