ក្នុងការយក​ឈ្នះ​​ក្រុម Chelsea ​ក្នុង​លទ្ធផល ​២-០ លោក Klopp ថា​ពាន​រង្វាន់​កីឡាករ​លេង​ល្អគួរ​បាន​លើ Fabinho

0
10588

កីឡាបរទេស ៖ លោក Klopp អ្នកចាត់ការក្រុម Liverpool បាន​សរសើរ​ដល់​កូនក្រុមរបស់ខ្លួនគឺកីឡាករ Fabinho ​ខ្លាំង​មែនទែនក្នុងការប្រកួត​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ​២-០ ហើយ​លោក​យល់​ថា​ពាន​រង្វាន់​កីឡាករ​លេង​ល្អ សម្រាប់​តែ​បាន​លើ Fabinho ​នេះ​ហើយ។

ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ​ពាន​រង្វាន់ English Premier League។សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Klopp ​បាន​សរសើរ​ដល់​កីឡាករ Fabinho ​ខ្លាំង​មែនទែន ​ដែល​យប់មិញ​នេះ​លេង​ក្នុង​តំណែង​ខ្សែ​ការពារ​កណ្ដាល។ ​ក្រុម Liverpool ​មាន​កីឡាករ​របួស​នៅ​តំបន់​ការពារ​២​នាក់​កឺ Joe Gomez ​និង ​Joel Matip ​ដូច្នេះ​ហើយ ​អ្នក​ចាត់ការ Klopp ​ក៏​ដាក់ Fabinho ​ឱ្យ​លេង​នៅ​តំបន់​ការពារ​នេះ​វិញ។

ជា​លទ្ធផល​ឃើញ​ថា​កីឡាករ​ប្រេស៊ីល​នេះ​លេង​បាន​យ៉ាង​ល្អ​។ តួយ៉ាង​រូបគេ​បាន​បិទ​មួយ​ទល់​មួយ​ជាមួយ​ខ្សែ​ប្រយុទ្ធ Timo Werner ​បាន​ជា​ច្រើន​លើក​ផង​ដែរ​ក្នុង​ការ​ប្រកួត​ដែល​ជួយ​ឱ្យ​ក្រុម Liverpool ​ទទួល​បាន​ជ័យជម្នះ។ ​លោក Klopp ​យល់​ថា​ពាន​រង្វាន់​កីឡាករ​លេង​ល្អ សម្រាប់​តែ​បាន​លើ Fabinho ​នេះ​ហើយ៕

Liverpool’s Brazilian midfielder Fabinho controls the ball during the English Premier League football match between Liverpool and Burnley at Anfield in Liverpool, north west England on March 10, 2019. (Photo by Paul ELLIS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / (Photo credit should read PAUL ELLIS/AFP/Getty Images)
Facebook Comments
Loading...