ផ្លូវបេតុងឆ្អឹងដែក១ខ្សែប្រវែង៤២៤ម៉ែត្រ នឹងស្ថាបនារួចរាល់នាពេលបុណ្យកឋិនខាងមុខនេះ

0
4215

ភ្នំពេញ ៖ ផ្លូវបេតុងឆ្អឹងដែក១ខ្សែ ស្ថិតក្នុងភូមិព្រៃស្វាយ និងភូមិដើមចន័្ទ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប្រវែង៤២៤ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ កម្រាស់១តឹកកន្លះ ដែលចំណាយ ថវិកាមូលនិធិនៃគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០២០ និងរួចរាល់នាពលឆាប់ៗខាងមុខនេះ។

ផ្លូវបេតុងនេះបានបើកការដ្ឋានស្ថាបនាកានពីមុនភ្ជុំបិណ្ឌ តភ្ជាប់ពីផ្លូវបេតុងវត្តបឹងប្រិយ៍ រហូតដល់ផ្លូវបេតុងវត្ត ប្រសិទ្ធីរីម្មារ៉ាម ហៅវត្តថ្មីឆ្លងកាត់ភូមិ២គឺភូមិ ដើមច័ន្ទ និងភូមិព្រៃស្វាយបច្ចុប្បន្ននេះ បានរៀបចំកិនបង្ហាប់គ្រឹះ និងក្រាលកំទេចថ្មរួចរាល់ហើយ នៅតែកិនបង្ហាប់កំទេចថ្មបន្ថែម ដើម្បីធ្វើការចាក់បេតុង ដែលនៅប្រមាណ២សប្ដាហ៍ខាងមុខនេះ និងសម្រេចជាស្ថាពរ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ ពិ​សេ​សពេលរដូវបុណ្យកឋិនទានខាងមុខនេះ ដែលសកម្មភាពចរាចរណ៍កាន់តែមមាញឹក។

លោកឈួន ឆាំ ចៅសង្កាត់ពន្សាំងឲ្យដឹងថា ចាប់តាំងពីសង្កាត់ពន្សាំង កាត់ចូលក្នុងខណ្ឌព្រែកព្នៅ មកទល់ពេលនេះ សង្កាត់ទទួលបានការជួសជុលកែលម្អផ្លូវ ក្នុងភូមិសាស្ដ្ររបស់ខ្លួនដោយប្រើប្រាស់មូលនិធិរបស់សាលារាជធានីភ្នំពេញ សាលាខណ្ឌព្រែកព្នៅ និងមូលនិធិអភិវឌ្ឍសង្កាត់ បានជាច្រើនខ្សែហើយ។

លោកចៅសង្កាត់បានបញ្ជាក់ថា នេះជាសមិទ្ធិផល ថ្មី១ទៀត​បន្ទាប់ពីផ្លូវបេតុងឆ្អឹងដែក តភ្ជាប់ពីផ្លូវលេខ៤២ ទៅកាន់វត្តអង្គមុនី ដែលបានកសាងកាលពីឆ្នាំទៅ ក្រោមគម្រោងមូលនិធីរបស់សាលារាជធានីភ្នំពេញ។

ដោយឡែកលោក សុខ សម្បតិ អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ បានផ្តោតសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវ និងលូ ជាអាទិភាពគឺស្ថាបនាផ្លូវនិងប្រព័ន្ធលូ បង្ហូរទឹកសំអុយ ឲ្យមានលក្ខណៈល្អប្រសើ  និងមានគុណភាព សមស្របតាមតម្រូវការរបស់មូលដ្ឋាន។

ក្រៅពីគម្រោងមូលនិធីអភិវឌ្ឍសង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ លើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ លោកអភិបាលរាជធានីភ្នំពេញ ដែលជាប្រធានក្រុមការងារចុះ ជួយខណ្ឌព្រែកព្នៅ បានផ្ដល់គ្រឿងចក្រនិង ថវិកាដើម្បីធ្វើការជួសជុលកែលម្អផ្លូវក្នុងមូលដ្ឋានបន្ថែមទៀត។ ជាក់ស្ដែងក្នុងឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានឧបត្ថម្ភក្នុងការជួសជុល ឈូសឆាយ កិនបង្ហាប់ ផ្លូវចំនួន៧ខ្សែ គឺនៅសង្កាត់ពន្សាំងចំនួន៣ខ្សែ និងនៅសង្កាត់ពញាពន់ចំនួន៤ខ្សែ នេះបើតាមការឲ្យដឹងពីលោក ដោរ ចាន់គួ ប្រធានការិ​យាល័យ ផែនការ និងហិរញ្ញវត្ថុខណ្ឌព្រែកព្នៅ៕

Facebook Comments
Loading...