ដំណឹងកីឡាករ Mbappe ​និងចាកចេញពី​ក្រុម PSG ​​ធ្វើ​ឱ្យ​ក្លឹប​ដែល​ចង់​បាន​រូបគេ​ជា​ច្រើន​កំពុង​សប្បាយ​ចិត្ត

0
18332

កីឡាបរទេស ៖ បន្ទាប់ពីកីឡាករ Mbappe ​បាន​ចេញ​មុខ​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​ហើយ​នៅ​រដូវ​កាល​ក្រោយ​នេះ បណ្ដា​កាសែត​អេស្ប៉ាញ​ជា​ច្រើន ​បាន​ចុះផ្សាយ​ចង់​ឃើញ​វត្តមាន​របស់ Kylian Mbappe ​មក​រួម​ក្រុម​ Real Madrid ឬ​មក​ចូល​រួម​លេង​នៅ​ក្របខណ្ឌLa Liga ​រដូវ​កាល​ក្រោយ​នេះផងដែរ។

ក្រោយនៅរួមរស់ជាមួយក្លិប PSG ជាច្រើនឆ្នាំមកកីឡាករ Mbappe ​បាន​ចេញ​មុខ​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​ហើយ​នៅ​រដូវ​កាល​ក្រោយ​នេះ ​ពោល​គឺ​លេង​តែ​១​រដូវ​កាល​នេះ​ទៀត​ទេ ​នឹង​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មីហើយនារដូវកាលឆ្នាំ២០២១ -២០២២ខាងមុខ។

​ដំណឹង​នេះបាន​ធ្វើ​ឱ្យ​ក្លឹប​ដែល​ចង់​បាន​រូបគេ​ជា​ច្រើន​កំពុង​សប្បាយ​ចិត្ត ​និង​បញ្ជូន​ក្រុម​ការងារ​ទៅ​ចរចា​យក​រូបគេ​មក​រួម​ក្រុម​ទៅ​ហើយ។​ក្នុង​នោះ​ដែរ ​នៅ​អេស្ប៉ាញ ​មាន​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ចង់​ឃើញ Real Madrid ​នាំ​យក​កីឡាករ​បារាំង​នេះ​មក​រួម​ក្រុម។ ​លោក Zidane ​ដែល​មាន​សញ្ជាតិ​បារាំង​ស្រាប់ ទំនង​ជា​អាច​អន្ទង​ចិត្ត​រូបគេ​មក​រួម​ក្រុម​បាន​មិន​ខាន។ ​ខណៈ​ដែល​ក្រុម Real Madrid ​ផ្ទាល់​ក៏​បាន​តាម​ទិញ​រូបគេ​ពី​ក្រុម PSG ​ជា​ច្រើន​លើក​មក​ហើយ​ដែរ៕

Facebook Comments
Loading...