មិនដឹងមានមូលហេតុអ្វីនារីម្នាក់ចុះពីលើរថយន្តក៏លោតទឹកសម្លាប់ខ្លួនដោយបន្សល់ទុកស្បែកជើងកែងចោទ១គូនិងផ្កា១បាច់

0
10874

ភ្នំពេញ ៖ នារីម្នាក់ចុះពីលើរថយន្តក៏លោតទឹកសម្លាប់ខ្លួនដោយបន្សល់ទុកស្បែកជើងកែងចោទ១គូនិងផ្កា១បាច់ ដែលហេតុការណ៍នោះបានបង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះបានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង បន្ទាប់មកនារីរូបស្រស់សោភាក៏បានដោះស្បែកជើង និងផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយនាងបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗនោះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

ពាក់ព័ន្ធនឹងហេតុការណ៍នារីរូបស្រសលោតទឹកសម្លាប់ខ្លួននោះដែរមកដល់ព្រឹកថ្ងៃដដែលនោះដែរនៅមិនទាន់បានស្គាល់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយព្រោះមិនទាន់ឃើញក្រុមគ្រួសារមកសួររក។ចំណែកសពក៏មិនទាន់ឃើញអណ្តែតទឹកនៅឡើយដែរ៕

Facebook Comments
Loading...