យុវជនដែលប្រកាសថា ប្រសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

0
10421

ត្បូងឃ្មុំ ៖ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ថ្លែង ថាសមត្ថកិច្ចបានឃាត់ខ្លួន យុវជនឈ្មោះ ញ៉ែល ធារីណា បានហើយដោយពេលនេះ សមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា យុវជនរូបនេះបានថតវីដេអូបង្ហោះ នៅលើបណ្ដាញសង្គម Tik Tok ថា ប្រាសាទអង្គរវត្ត មិនមែនជារបស់កម្ពុជាទេ។ ការនិយាយបែបនេះ បង្ករអោយប្រជាពលរដ្ឋកម្ពុជា ប្រតិកម្មស្ទើរទូទាំងប្រទេសតែម្ដង និងបានសំណូមពរអោយសមត្ថកិច្ច ចាត់ការ យុវជនរូបនេះតាមច្បាប់ ដោយមិនត្រូវលើកលែងឡើយ៕

Facebook Comments
Loading...