កីឡាកខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​បាន​សម្រេច​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្រុម Everton ​ជា​ផ្លូវការ​ហើយក្នុង​កុងត្រា​២​ឆ្នាំ

0
34732

កីឡាបរទេស ៖ កីឡាកខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​បាន​សម្រេច​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្រុម Everton ​ជា​ផ្លូវការ​ហើយ ​ក្នុង​កុងត្រា​២​ឆ្នាំ តម្លៃ​ខ្លួន​២០​លាន​ផោន បន្ទាប់ពី​លេង​នៅ Real Madrid ​ហាក់​ដូចជា​មិន​ជោគជ័យ​ឡើយ ក្រោយ​ផ្លាស់មក​ពី​ក្រុមMonaco ​មក​រួម​ជាមួយ​ក្រុម Real Madrid ​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ។

​លោក Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Everton ​ចង់​បាន​ James ​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​ចរចា​មិន​ត្រូវ​តម្លៃ​ជាមួយ​ក្រុម Real Madrid ​ឡើយ។ ទើប​តែ​ចប់​រដូវ​កាល​មុន​កន្លង​ទៅ​នេះ ទើប​ក្រុម Everton ​ស្នើ​សុំ​ទិញ​ជា​ថ្មី​ទៀត ​ហើយ​ក៏​ត្រូវ​គ្នា​តែ​ម្ដង ក្នុង​តម្លៃ​ខ្លួន​២០​លាន​ផោន​។ ​កីឡាករ​កូឡុំបី​ខាង​លើ​នេះ ​ធ្លាប់​ធ្វើ​ការ​ជាមួយ Carlo ​ម្ដង​មក​ហើយ ​កាល​នៅ Real Madrid ​ជាមួយ​គ្នា​។​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ផ្លាស់​ពី​ក្រុម Monaco ​មក​រួម​ជាមួយ​ក្រុម Real Madrid ​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ បន្ទាប់​ពី​រូបគេ​លេង​បាន​យ៉ាង​ល្អ​នៅ World Cup 2014 ។ ​តែ​មក​លេង​នៅ Real Madrid ​ហាក់​ដូចជា​មិន​ជោគជ័យ​ឡើយ ​ដោយ​ត្រូវ Bayern Munich ​ខ្ចី​ជើង ​មុន​ពេល​ត្រលប់​មក Real Madrid ​វិញ ​និង​មិន​មាន​ឱកាស​លេង​សោះ​រដូវ​កាល​មុន​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane៕

Facebook Comments
Loading...