រដូវកាល២០២០ និង២០២១១ ​ក្រុមអធិរាជស Real Madrid កាន់​តែ​ខ្លាំង​លើស​មុន​ទៀត​ ដើម្បីឈ្នះពានទាំង៣

0
34097

កីឡាបរទេស ៖ រដូវកាល២០២០ និង២០២១១ ​ក្រុមអធិរាជស Real Madrid កាន់​តែ​ខ្លាំង​លើស​មុន​ទៀត​ ដើម្បីដណ្តើមយក​ពាន​រង្វាន់៣ក្នុងរដូវកាលនេះគឺពានរង្វាន់ La Liga , Champions League ​និង Copa del Rey។

កីឡាករVinicius ​ខ្សែ​ប្រយុទ្ធ​ក្រុម Real Madrid ថាក្រុមកំពុង​រៀប​ចំ​បាន​យ៉ាង​ល្អ ​ដើម្បី​ប្រកួត​ប្រជែង​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ដោយ​ក្លឹប​បាន​ដាក់​គោលដៅ​យក​ពាន​រង្វាន់​ដល់​ទៅ​៣​ឯ​ណោះ។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​នេះ ​កំពុង​សម្រុក​ហ្វឹកហាត់​ជាមួយ​ក្រុម។ ដោយ​រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​សម្រាប់​រដូវ​កាល​ខាង​មុខ ព្រោះ​ថា​ក្រុម Real Madrid ​នឹង​មិន​មាន​ទិញ​កីឡាករ​ថ្មី​ណា​ម្នាក់​មក​ចួល​រួម​ក្រុម​ឡើយ។ ដោយ​លោក Zidane ​គ្រោង​ប្រើប្រាស់​យុវជន​និង​កីឡាករ​ក្នុង​ក្រុម​បច្ចុប្បន្ន​ប៉ុណ្ណោះ​សម្រាប់​លេង​។

ដោយ​ឡែក​សម្រាប់ Vinicius ​បាន​និយាយ​ពី​ការ​រៀប​ចំ​ខ្លួន​ថា​៖ “គោលដៅ​គឺ​នៅ​ដដែល ​ឈ្នះ​គ្រប់​យ៉ាង ​និង​ដាក់​ក្រុម Real Madrid ​នៅ​កន្លែង​ល្អ​បំផុត។ ​យើង​នឹង​កាន់​តែ​ខ្លាំង​លើស​មុន​ទៀត​ក្នុង​ពាន​រង្វាន់ La Liga , Champions League ​និង Copa del Rey ​”៕

Facebook Comments
Loading...