មនុស្សប្រុសស្រី២នាក់រងរបួសបណ្តាលមកពីរថយន្តម៉ាកRAV4 បុកម៉ូតូម៉ាកHonda C125ពីក្រោយ

0
4072

ភ្នំពេញ ៖ រថយន្តម៉ាកRAV4 បុកម៉ូតូម៉ាកHonda C125ពីក្រោយបណ្តាលឲ្យមនុស្សរងរបួសពីរនាក់ កាលពីវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខបុរីប៊ុនជេស្ឋ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI.0133 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកបររថយន្តឈ្មោះ ផល វណ្ណៈ ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រឡាញ់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល លុះមកដល់កន្លែងកើតហេតុ បានបុកពីក្រោយម៉ូតូ០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CP-3311 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង (ស្របទិសគ្នា)អ្នកបើកបរម៉ូតូឈ្មោះ ហែម ស៊ន ភេទប្រុស អាយុ ៥៧ឆ្នាំ ស្នាក់នៅភូមិបឹងពិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (រងរបួសស្រាល) និងអ្នករួមដំណើរ ឈ្មោះ ហា ស្រីរ៉ស ភេទស្រី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។

ក្នុងករណីនេះបណ្តាលអោយមនុស្សរងរបួសធ្ងន់០១នាក់ ស្រាល០១នាក់ ខូចខាតម៉ូតូស្រាល០១គ្រឿង និងរថយន្តស្រាល០១គ្រឿង ហើយក្នុងករណីនេះផងដែរកម្លាំងយើងបានប្រគល់ជូនជំនាញនគរបាលចរាចរណ៍ផ្លូវគោកបន្តនីតិវិធី៕

Facebook Comments
Loading...