ប្រទេសជប៉ុន និងឧបទ្វីបកូរ៉េ រងផលប៉ះពាលពីព្យុះទីហ្វុន Haishenខ្លាំងជាងគេ

0
4227

បរទេស ៖ យ៉ាងហោចណាស់មនុស្ស៣៧នាក់បានរងរបួសនៅក្នុងខេត្តគ្យូស៊ូ ចំណែកឯមន្ត្រីខេត្តមីយ៉ាហ្សាគីបាននិយាយថាមនុស្សបួននាក់កំពុងបាត់ខ្លួនបន្ទាប់ពីការបាក់ដីបានបោកបក់អគារមួយចូលទៅក្នុងទន្លេក្បែរនោះ។

ព្យុះទីហ្វុងនេះបានធ្វើឱ្យគ្រួសារប្រមាណ ៤២០.០០០ គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ជាចម្បងនៅគ្យូស៊ូ។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនិយាយថា ការងារដើម្បីស្តារថាមពលឡើងវិញនឹងចាប់ផ្តើមឱ្យបានឆាប់។ ប្រជាជនប្រមាណ៣.៥ លាននាក់នៅក្នុងខេត្តចំនួន៩ ស្ថិតក្រោមការណែនាំពីការជម្លៀសនៅម៉ោង១២ និង៣០នាទី។

ព្យុះទីហ្វុង Haishen បានធ្វើដំណើរឆ្លងកាត់ដែនកោះភាគនិរតីនៃខេត្តគ្យូស៊ូ ហើយបន្ដទៅដល់ដីគោកនៅជិតទីក្រុងអ៊ូលសានរបស់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញានេះ ហើយទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះនិយាយថាព្យុះកំពុងរក្សាភាពរឹងមាំរបស់ខ្លួននៅពេលវាធ្វើដំណើរឆ្ពោះទៅភាគខាងជើងនៃឧបទ្វីបកូរ៉េ៕

Facebook Comments
Loading...