Gareth Baleថាខ្ញុំ​បាន​ព្យាយាម​ចាកចេញ​រដូវ​កាល​មុនពីក្លិបReal Madrid ​ប៉ុន្ដែ​ពួកគេ​បាន​បិទ​គ្រប់​យ៉ាង​ទាំង​អស់​

0
23186

កីឡាបរទេស ៖ បន្ទាប់ពីមិនសូវបានលេងកាលពីរដូវកាលមុនមក កីឡាករខ្សែបំរើប្រយុទ្ធ Gareth Bale របស់ក្លិប Real Madrid បាននិយាយថាខ្ញុំ​បាន​ព្យាយាម​ចាកចេញ​រដូវ​កាល​មុន ក្លិបReal Madrid ​ប៉ុន្ដែ​ពួកគេ​បាន​បិទ​គ្រប់​យ៉ាង​ទាំង​អស់​នៅ​វិនាទី​ចុង​ក្រោយ។

កីឡាករGareth Bale ​បាន​និយាយ​ថា​ក្រុម Real Madrid ​បាន​ធ្វើ​ឱ្យ​ការ​ផ្ទេរ​របស់​ខ្លួន​មិន​អាច​ទៅ​រួច​កាល​ពី​រដូវ​កាល​មុន ​ខណៈ​ដែល​រូបគេ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ជាមួយ​ក្រុម​។​Bale ​នៅ​សល់​កុងត្រា​២​ឆ្នាំ​ទៀត​នៅ​ក្រុម Real Madrid ​ប៉ុន្តែ​រូបគេ​មិន​បាន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​របស់​លោក Zidane ​ឡើយ។

​តាំង​ពី​រដូវ​កាល​មុន​មក ​រូបគេ​មិន​មាន​ឱកាស​បាន​លេង​ទាល់​តែ​សោះ ​បើ​ទោះ​ជា​មិន​មាន​បញ្ហា​របួស​ក៏​ដោយ។ ​មួយ​វិញ​ទៀត​ក៏​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​ដែរ តែ​លទ្ធផល​ចុង​ក្រោយ​មិន​អាច​ផ្ទេរ​ចេញ​ទៅ​វិញ។​សម្រាប់ Bale ​បាន​និយាយ​ថា​៖ “យើង​នឹង​ឃើញ​អ្វី​ដែល​កើត​ឡើង ​យើង​នៅ​មាន​ពេល​ច្រើន​ទៀត​ក្នុង​រដូវ​កាល​ដោះដូរ​នេះ។ ការ​សម្រេច​ចិត្ត​ទាំង​អស់​ស្ថិត​លើ​ដៃ Real Madrid ​ខ្ញុំ​បាន​ព្យាយាម​ចាកចេញ​រដូវ​កាល​មុន ​ប៉ុន្ដែ​ពួកគេ​បាន​បិទ​គ្រប់​យ៉ាង​ទាំង​អស់​នៅ​វិនាទី​ចុង​ក្រោយ”៕

 

Facebook Comments
Loading...