លោកសុខ សម្បត្តិ ដឹកនាំមន្ដ្រី​សាលាខណ្ឌព្រែកព្នៅចូ​លរួមសូត្រនិមន្តកាន់បិណ្ឌ​វេនទី១នៅវត្តប្រសិទ្ធីរីមារាម

0
3931

ភ្នំពេញ ៖ ឆ្លៀតពេលដ៏មមាញឹក ក្នុងការថែរក្សាសន្ដិសុខសុវត្ថិភាពនិង ផ្ដល់សេ​វាសា​ធា​រ​ណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមក នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ​ លោកសុខ​ សម្ប​ត្តិ អ​ភិ​បា​លខណ្ឌព្រែកព្នៅតំណាង​លោកឃួង ស្រេង អ​ភិបាល​រង​រាជ​ធានីភ្នំពេញ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ដ្រី​ក្នុង​សាលាខណ្ឌព្រែកព្នៅទាំងមូលផងនោះ បាននាំយកនូវបរិក្ខាមួយចំនួនដើម្បី ធ្វើពិធីកាន់បិណ្ឌវេនទី១នៅប្រសិទ្ធីរីមារាម ស្ថិត​ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នេះគឺជាការប្រតិបត្តិ ទៅតាមទំនៀមទំលាប់ប្រពៃណីពីដូនតា ដែលតែងតែប្រារព ធ្វើ​ឡើង​ជារាងរាល់ឆ្នាំគឺចាប់ពី​ថ្ងៃ​១​រោច ដល់​ថៃ្ង​១៥​រោច​ខែភទ្របទ ជាថ្ងៃភ្ជុំធំ។ ការរៀបចំ​ធ្វើ​ពិ​ធី​បុណ្យ​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​នាំយក​ចង្ហាន់ មាន​បាយ សម្ល នំចំណី ផ្លែឈើ ​​ទៀន​ធូប ផ្កា​ភ្ញី ថវិកា និង​ទេយ្យទាន​មួយ​ចំនួន ថ្វាយ​ព្រះ​រតនត្រ័យ​ និង​ដាក់​បាត្រ​ប្រគេន​ដល់​ព្រះ​សង្ឃ បួងសួង​ឧទ្ទិស​កុសលផល​បុណ្យជូនដល់ មាតា បិតា ជីដូន​ជីតា កូនចៅ និង​ញា​ត្តិ​ការ​ទាំង​​ប្រាំពីរ​សណ្តាន ដែល​បាន​ចែក​ស្ថាន​ទៅក្នុង​លោក​ខាងមុខ​ឲ្យ​ចាក​ផុត​ពី​ទុក្ខទោស ហើយ​បាន​ទៅ​កើត​ក្នុង​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមាន​គុណ​ប៉ុ​ណ្ណោះ​​ទេ ប៉ុន្ដែ​នៅមានអត្ថនយ័សំខាន់មួយទៀត គឺការពិចារណានូវសង្សារវដ្ដ ដែលមនុស្ស​កើត​មក​តែង​តែស្លាប់ទៅវិញ ជាធម្មតាដែលអាចជំរុញទឹកចិត្តអោយលះ​បង់អំពើបាបហើយខិត​ខំធ្វើ​តែ​អំ​ពើល្អដើម្បីវៀរចាកពីអបាយភូមិទាំង៤ មាននរក ប្រេត តិរិច្ឆាន និងអសុរកាយដើម ហើយបុណ្យកាន់បិណ្ឌនេះ​ក៏​ទុក​ថា ជា​ឱកាស​សម្រាប់​មនុស្ស​ធ្វើ​សេចក្តី​ល្អ គឺ​ល្អ​ទាំង​កាយ ទាំង​វាចា ទាំង​ចិត្ត បើទោះជា​ធ្វើ​ល្អ​បានតែ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ក៏ដោយ ក៏​ជា​ឧបនិស្ស័យ​មួយ​ដែល​ប្រសើរ​ជាង​អត់​សោះ ហើយក៏​ជាការ​ក្រើនរំលឹក​ដល់​ចិត្ត​មនុស្ស​ឱ្យ​គិតដល់​សេចក្តី​ល្អ និងស្គាល់​រសជាតិ​នៃ​សេចក្តី​ល្អ​ផងដែរ៕

 

Facebook Comments
Loading...