ឆ្នាំនេះ​លោក Lampard ​​ទិញ​កីឡាករ​ថ្មី​ចូល​​ច្រើនតែបើសិនChelseaចាញ់១៧ប្រកួតនោះ តំណែងគ្រូបង្វឹកច្បាស់ក្តៅមិនខាន

0
29319

កីឡាបរទេស ៖ មួយ​រយៈ​មក​នេះ Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lampard ​ព្យាយាម​ទិញ​កីឡាករ​ថ្មី​ចូល​ជា​ច្រើន។ ​ដោយ​ក្នុង​នោះ ​ពួកគេ​កំពុង​ចរចា​នាំ​យក​យុវជន​ឆ្នើម​អាល្លឺម៉ង់ Havertz ​មក​រួម​ក្រុម​ទៀត ​ក្នុង​តម្លៃ​ខ្លួន​៩០​លាន​ផោន តែយ៉ាងណាក្នុងរដូវកាលថ្មី បើសិនជាក្លិបប្រកួតចាញ់១៧ប្រកួតនោះ តំណែងគ្រូបង្វឹកច្បាស់ជាត្រូវដកចេញមិនខាន។

លោក Peter Bosz ​គ្រូ​បង្វឹក​របស់​ក្រុម Bayer Leverkusen ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Kai Havertz ​កំពុង​ឈាន​ចូល​ដល់​កិច្ច​ព្រមព្រៀង​ដើម្បី​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Chelsea ​ហើយ​។

មួយ​រយៈ​មក​នេះ Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lampard ​ព្យាយាម​ទិញ​កីឡាករ​ថ្មី​ចូល​ជា​ច្រើន។ ​ដោយ​ក្នុង​នោះ ​ពួកគេ​កំពុង​ចរចា​នាំ​យក​យុវជន​ឆ្នើម​អាល្លឺម៉ង់ Havertz ​មក​រួម​ក្រុម​ទៀត ​ក្នុង​តម្លៃ​ខ្លួន​៩០​លាន​ផោន។ ​ការ​ចរចា​នោះ​ដំណើរ​ការ​យ៉ាង​រលូន ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​មិន​យូរ​ទៀត​ទេ ​នឹង​សម្រេច​ជា​ផ្លូវការ​មិន​ខាន។​ដោយ​សូម្បី​តែ​លោក Peter ​ដែល​ជា​គ្រូ​របស់ Bayer ​ក៏​មើល​ឃើញ​ថា​រូបគេ​មិន​អាច​ឃាត់​កីឡាករ​ឆ្នើម​របស់​ខ្លួន​បាន​ឡើយ។ តោ​ខៀវ​ជា​ក្រុម​ល្អ​មួយ​នៅ​អង់គ្លេស ​និង​ពោរពេញ​ដោយ​មហិច្ឆតា ​ដូច្នេះ Havertz ​ទៅពិត​ជា​មិន​ខុស​ឡើយ៕

Facebook Comments
Loading...