ជ្រូកខ្វៃឆ្នាំនេះឡើងថ្លៃកប់ពពកតែសូវមានអ្នកកម៉្មង់ទិញ

0
6558

សៀមរាប ៖ ជ្រូកខ្វៃឆ្នាំនេះឡើងថ្លៃកប់ពពកតែសូវមានអ្នកកម៉្មង់ទិញ ពិសេសនៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល និងរាជធានីភ្នំពេញ ជ្រូកខ្វៃនារដូវសែនក្បាលទឹករបស់ប្រជាជនខែ្មរដែលមានខ្សែស្រឡាយកាត់ចិនដែលតែងតែសែនព្រេនដាក់ជ្រូកខ្វៃជារៀងរាល់ឆ្នាំ ត្បិតតែមានតម្លៃខ្ពស់តែក៏មិនសូវមានអ្នកកម៉្មង់ទិញទេ។

ចែអូន តូច​ ឈ្មោះក្នុងបណ្តាញហ៊្វេកប៊ុក ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបបានឲ្យដឹងថាឆ្នាំនេះជ្រូកខ្វៃ១គីឡូក្រាមថ្លៃ១៥ដុល្លារ ចំពោះជ្រូកម៉ៅក៏ដូចគ្នាក្នុងទម្ងន់១០ឬ១១គីឡូក្រាមថ្លៃ២០០ដុល្លារ។ ចំណែកជ្រូកធំអាចលក់បានក្នុង១គីឡូក្រាមបានថ្លៃ១៥ដុល្លារតែខុសប្លែកពីឆ្នាំទៅគឺពុំសូវមានអតិថិជនកម៉្មង់នោះឡើយក៏ដោយសារការខ្វះខាតនិងពិសេសតម្លៃជ្រូកខ្វៃខ្ពស់ផងដែរ។ ចែអូនតូចនៅខេត្តសៀមរាបក៏បានបន្ថែមទៀតថាជ្រូកខ្វៃក្នុងខេត្តសៀមរាបភាគច្រើនគេនិយមកាប់សាច់ជ្រូកខ្វៃជាដុំៗលក់ដាច់ច្រើនជាងលក់ជ្រូកខ្វៃទាំងមូល ហើយក្នុងរដូវសែនក្បាលទឹកមិនដូចចូលឆ្នាំចិននោះទេដែលមានអ្នកកម៉្មង់ទិញច្រើន។

ដោយឡែកអ្នកផលិតជ្រូកខ្វៃក្នុងស្រុកស្អាង ខេត្តកណ្តាលក៏បានឲ្យដឹងស្រដៀងនេះថាជ្រូកខ្វៃគិតជាគីឡូក្នុង១គីឡូក្រាមថ្លៃ៨ម៉ឺនរៀលក៏ប៉ុន្តែក្នុងនោះបែរជាពុំសូវមានអ្នកកម៉្មង់ច្រើននោះទេក្នុងរដូវសែនក្បាលទឹកឆ្នាំនេះ៕

 

Facebook Comments
Loading...