រថយន្តម៉ាក HYUNDAI បើកបុករថយន្តម៉ាក LUXES RX330 កំពុងឆ្លងផ្លូវបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់

0
3158

ភ្នំពេញ ៖ រថយន្តម៉ាក LUXES RX330 បើកឆ្លងផ្លូវត្រូវរថយន្តម៉ាក HYUNDAI បុកបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង ២១ និង០០នាទី ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្សារឈូកវ៉ា១ លើផ្លូវបេតុង ភូមិខ្មែរលើថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក LUX​ES RX330 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-8765 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត (ចេញពីផ្លូវលំឆ្លងផ្លូវធំអាទិភាព) បើកបរដោយឈ្មោះ សាំង បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួមដំណើរដោយឈ្មោះ (របួសធ្ងន់ទៅមន្ទីរពេទ្យមិនស្គាល់អត្តសញ្ញាណ)។ លុះមកដល់កន្លែងកើតហេតុត្រូវបានរថយន្តមួយគ្រឿងម៉ាក HYUND​AI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1934 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ធី ក្រឹម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិជើងឃ្លូ ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ រួមដំណើរដោយឈ្មោះ (របួសធ្ងន់ទៅមន្ទីរពេទ្យមិនស្គាល់អត្តសញ្ញាណ)បុកពីក្រោយតែម្តង។

ក្នុងករណីនេះបណ្តាលអោយ រថយន្តខូចខាតធ្ងន់០២គ្រឿង របួសមនុស្សធ្ងន់០២នាក់ ហើយក្នុងករណីនេះផងដែរប៉ូលិសខណ្ឌព្រែកព្នៅ ប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី៕

Facebook Comments
Loading...