បើទោះជាអត់Messi ​លោកKoemanជឿ​ជាក់​ថាកីឡាករSad​io Mane​អាចធ្វើ​ឱ្យ​ក្រុមBarc​elona​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញបាន

0
25401

កីឡាបរទេស ៖ អ្នក​ចាត់ការ​ក្រុម FC Barcelona ថ្មីគឺលោក Ronaldo Koeman ជឿ​ជាក់​ថា​វត្ដមាន​របស់​កីឡាករ​សេណេហ្គាល់​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម Barc​elona ​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ​មិន​ខាន ​បើ​ទោះ​ជា​រដូវ​កាល​ថ្មី​ខាង​មុខ Messi ​បន្ដ​នៅ ឬ​ចាកចេញ​ពី​ក្រុម​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ Sadio Mane ​ជា​គោលដៅ​មួយ​របស់​ក្រុម FC Barcelona ​ដើម្បី​នាំ​យក​ទៅ​រួម​ក្រុម​នា​រដូវ​កាល​ក្រោយ​នេះ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Koeman ។ក្រោយ​ពី​លោក Ronaldo Koeman ​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់ការ​ក្រុម FC Barcelona ​មក ​មាន​រឿង​ជា​ច្រើន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ​ជា​ពិសេស​កីឡាករ​ចាស់​ៗ​តែ​ម្ដង។ ​Suarez ​និង Messi ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ចង់​ចាកចេញ​ពី​ក្រុម​នេះ​ហើយ ​បន្ទាប់​ពី​មិន​ពេញ​ចិត្ត​ជាមួយ​ការ​ដឹក​នាំ ​របស់​ថ្នាក់​ដឹក​នាំ​ក្រុម FC Barcelona។

យ៉ាង​ណាមិញ ​ក៏​មាន​ដំណឹង​ថ្មី​ជា​ច្រើន​សម្រាប់​កីឡាករ​ដែល​ត្រូវ​ទិញ​ចូល​ផង​ដែរ។​ក្នុង​នោះ ​លោក Koeman ​បាន​ដាក់​គោលដៅ​យក​ខ្សែ​ប្រយុទ្ធ Mane ​របស់​ក្រុម Liverpool។ ​លោក​ជឿ​ជាក់​ថា​វត្ដមាន​របស់​កីឡាករ​សេណេហ្គាល់​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម Barcelona ​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ​មិន​ខាន ​បើ​ទោះ​ជា​រដូវ​កាល​ថ្មី​ខាង​មុខ Messi ​បន្ដ​នៅ ឬ​ចាកចេញ​ពី​ក្រុម​ក៏​ដោយ៕

LEICESTER, ENGLAND – DECEMBER 26: Sadio Mane of Liverpool stretches to control the ball during the Premier League match between Leicester City and Liverpool FC at The King Power Stadium on December 26, 2019 in Leicester, United Kingdom. (Photo by Michael Regan/Getty Images)
Facebook Comments
Loading...