រថយន្តតាក់ស៊ីបើកបុករថយន្តធុនធំចតស្ងៀមពេញទំហឹងនៅផ្លូវកោងខេត្តព្រះសីហនុ

0
3723

ព្រះសីហនុ ៖ រថយន្តតាក់ស៊ីបើកបរដោយជនជាតិចិន មកបុកប៉ះពេញទំហឹង ជាមួយរថយន្តធុនធំចតស្ងៀម កាលពីម៉ោងជិត៦ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ចំណុចផ្លូវកោង)។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៏នេះ រវាងរថយន្តរត់តាក់ស៊ី ម៉ាក BYD ស្លាកលេខ2B-1857 អ្នកបើកបរឈ្មោះ GUAN LIANLIN(ជនជាតិចិន) អាយុ២៩ មុខរបរបើកតាក់ស៊ី ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បានរេចង្កូតជ្រុលទៅបុករថយន្ត ធំ ម៉ាកFUSOស្លាកលេខ3D-1550 ដែលឈប់ចតសម្រាកពេលយប់ នៅចិញ្ចើមផ្លូវក្រួសក្រហម (អ្នកបើកបររត់បាត់)។ ហេតុការណ៏នេះមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយបច្ចុប្បន្ននគរបាលស្រុកព្រៃនប់យករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមនិតិវិធី៕

Facebook Comments
Loading...