រថយន្តម៉ាកTacoma បុកម៉ូតូម៉ាកHonda C125បុកម៉ូតូពីក្រោយហើយរត់គេចខ្លួនបាត់ស្រមោល

0
9242

ភ្នំពេញ ៖ រថយន្តម៉ាកTacoma បុកម៉ូតូម៉ាកHonda C125ស្របទិសគ្នាបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវ១៥១ ត្រង់ចំណុច ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយ រថយន្ត ម៉ាកTacoma ពណ៌ទឹកប្រាក់ អត់ស្គាល់ស្លាកលេខ ធ្វើដំណើរលើផ្លូវ១៥១ ក្នុងទិសដៅពីលិចទៅកើតបើកបររថយន្តឈ្មោះ អត់ស្គាល់អត្តសញ្ញាណ (គេចខ្លួនពីកន្លែងកើតហេតុ) ពេលមកដល់កន្លែងកើតហេតុ បានបុកជាមួយ ម៉ូតូ ០១ គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ សេរី ២០១៥ ពាក់ស្លាកលេខភ្នំពេញ1-DB.2230 ធ្វើដំណើរលើផ្លូវ១៥១ ក្នុងទិសដៅពីលិចទៅកើត (ស្របទិសគ្នា) អ្នកបើកបរម៉ូតូឈ្មោះ បួន សូនី ភេទប្រុស អាយុ ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ២H ផ្លូវ ៦០៨ ភូមិ១១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( រងរបួសធ្ងន់)

ក្នុងករណីនេះបណ្តាលអោយមនុស្សរងរបួសធ្ងន់ ០១នាក់ និងខូចខាតម៉ូតូស្រាល០១ គ្រឿង ក្នុងករណីនេះកម្លាំងយើងកំពុងបន្តនីតិវិធី៕

Facebook Comments
Loading...