បានតែប៉ុន្មាន​ម៉ោងក្រោយផលិតកម្មថោនកោះហៅ ខេមបាន​បង្ហោះ​សារ​តប​វិញ​ថា ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់​មិន​ដែល​ទាមទារ​អ្វី​ឡើយ

0
14300

ភ្នំពេញ ៖ ​ផលិតកម្ម​ថោ​ន កោះ​ហៅ​ឲ្យតារា​ចម្រៀង​សំឡេង​ស្អក លោក ប៉ុន សុណារិន ហៅ​ខេម ចូលខ្លួន​ដោះស្រាយ​គ្នា ​ចំ​ថ្ងៃ​ទទួល​វត្តមាន​តារា​ចម្រៀង ​ព្រាប សុវត្ថិ ចូល Galaxy Navatra​ តែយ៉ាងណា​បាន​តែប៉ុន្មាន​ម៉ោងក្រោយមក ខេម ក៏បាន​បង្ហោះ​សារ​តប​វិញ​ថា ឆ្កែ​មួយ​ក្បាល​នេះ​ បម្រើ​ម្ចាស់​មិន​ដែល​ទាមទារ​អ្វី​ឡើយ។​

បន្ទាប់ពី​ការ​កោះហៅ​ពី​​ផលិតកម្ម​ថោន​ខាង​លើ​មិន​បាន​ប៉ុន្មាន​ផង ខេម​ ក៏បាន​បង្ហោះ​សារ​ អម​ជា​មួយ​ស្ទីកឃ័រ​ដ៏​កម្សត់​ថា យប់​ជ្រៅ​ហើយ អរគុណ​គ្រប់យ៉ាង​មេ មេ​ពិតជា​មេ​ដ៏​ល្អ​មែន ច្រើន​ឆ្នាំ​មកហើយ​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់​មិនដែល​ទាមទារ​អ្វី​ឡើយ ក៏​មិនដែល​ធ្វើ​អ្វី​ឲ្យ​មេ​លំបាក​នោះ​ទេ គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា ​ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំនេះ​បំពាន​កុងត្រា​នោះ ​គឺ​ពិតជា​ភ្ញាក់ផ្អើល ​ហួសចិត្ត ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ​មិន​ដែល​មានបំណង​ឡើយ​។

អម​ជា​មួយ​សំណេរ​រៀបរាប់​ដ៏​កម្សត់ និងចាក់​ដោត ក្នុង​សារ​ដដែល​នោះ តារាចម្រៀង​សំឡេង​ស្អក​បាន​បន្ត​ទៀត​ថា ហើយ​ឆ្កែ​មួយ​ក្បាល​នេះ​ គឺ​សុំ​លាឈប់​ដោយ​ត្រឹម​ត្រូវ មាន​ទាំង​លិខិត​លាឈប់​ព្រោះ​គិត​ថា​ផុត​កុងត្រា​ហើយ តែ​មេ​ថា​នៅ​កុងត្រា តែ​ឆ្កែ​មួយ​ក្បាល​សុំ​មើល​ជាច្រើនលើក​ហើយ ថា​បើ​នៅ​នឹង​ នៅ​ច្រៀង​ទៀត ​តែ​មេ​គេចវេះ ​រុញ​ទៅ​អ្នកនេះ ​អ្នកនោះ​ មិនឲ្យ​មើល ឬ​មេ​ចង់ឲ្យ​ខ្ញុំ​បង្ហាញ​ភស្តុតាង​តាម​ហ្វេ​ស​ប៊ុក​នេះ​)។ ខ្ញុំ​មិន​នឹកស្មានថា ​មេ​ខ្ញុំ​ដែល​សព្វ​ថ្ងៃជា​ប្រធាន​មន្ទីរសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រុងភ្នំពេញ​ មាន​លុយ​រាប់​សិប​លាន​ដុល្លារ ហៀរ​ចាយ​មិន​អស់ ជា​មនុស្ស​ដែលមាន​ចំណេះ​ដឹង​ខ្ពស់​ បែរ​មានគំនិត​ចង់​បំផ្លាញ​ឆ្កែ​មួយ​ក្បាល​ដែល​ធ្លាប់​រស់នៅ​បម្រើ​ជាច្រើន​ឆ្នាំ​​ បក្សពួកនិយម​ក្នុង​ក្រុមហ៊ុន​ ដែល​បែងចែក​ការ​ស្រលាញ់​យ៉ាង​ឆ្ងាយ​ផុត​លេខ ទោះ​ដឹង​ថា​មេ​ស្រលាញ់​ពួកគេ​នោះ​ក្នុង​ឋានៈ​អ្វី​ក៏ដោយ ទាំង​ដែល​ឆ្កែ​មួយ​ក្បាល​នេះ ​ប្រឹង​ព្រុស​ឲ្យ​ម្ចាស់​ខ្លាំង​ជាង​គេ​នៅ​ក្រុមហ៊ុន​ ទោះបី​មេ​មិនដែល​ខ្វល់ ​និង​បោះ​ឆ្អឹង​ឲ្យ​ក៏ដោយ​ ក៏​ឆ្កែ​មួយ​ក្បាល​នេះ ​គោរព​ និង​ស្រលាញ់​ម្ចាស់​ស្មោះស្ម័គ្រ​បំផុត។

ក្រោយ​ទទួល​ការ​ឈឺចាប់ និង​ទទួល​ភាព​លំអៀង​ពី​ក្រុមហ៊ុន ក្នុង​សារ​ដដែល​របស់​ លោក ខេម ​បាន​រៀប​រាប់​បន្ថែម​ទៀត​ថា មេ​អើយ​មេ មេ​មើល​ឃើញតែ​អ្នក​ពិសេស​របស់​មេ​ទាំងពីរ​នាក់​ដែល​មេ​ផ្ដល់ឲ្យ​គ្រប់យ៉ាង​ តែ​ឆ្កែ​មួយ​ក្បាល​នេះ​ មេ​មិនដែល​ខ្វល់​ទេ​ ចង់ឲ្យ​ព្រុស​ ក៏​ហៅ​ទៅ​ព្រុស។ មេ​កុំ​បង្ខំ​ឲ្យ​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ចេះ​ខាំ​អី មេ​អើយ ​ទុកឲ្យ​គ្នា​រក​ឆ្អឹង​ចិញ្ចឹម​ជីវិត​ និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ដ៏​កម្សត់​ផង​​ ក៏​ដឹង មេ​មាន​ដឹង​ទេ​ថា​ ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ ដេក​ហូរ​ទឹកភ្នែក​ប៉ុន្មាន​ឆ្នាំ​ មុននឹង​សម្រេច​ចិត្ត​ចេញ​ពី​ម្ចាស់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ សូម្បីតែ​ចង់បាន​ចម្រៀង​ចេញ​ ក៏​ឆ្កែ​នេះ​ត្រូវរ​ត់​ត្រុកៗ​ ដើរ​រក​បទ​ខ្លួន​ឯង​ដែរ មេ​ដែល​មើល​កំហុស​ខ្លួនឯង​ដែល​ធ្វើ​ដាក់​ឆ្កែ​នេះ​ទេ​? បើ​ម្ចាស់​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​តែ៥%​នៃ​មនុស្ស​ពិសេស​ទាំងពីរ​របស់​មេ ​ឆ្កែ​មួយ​ក្បាល​នេះ ​សុខចិត្ត​បម្រើ​ម្ចាស់​ដល់​ថ្ងៃ​ចុងក្រោយ​។ ​ឆ្កែ​ម្នាក់​នេះ ​ទ្រាំ​ខាំធ្មេញ​ សង្កត់​បំផុត​ ព្រោះ​ស្រឡាញ់​ម្ចាស់​ មាន​ពេល​មួយ​នោះ ​ខ្ញុំ​គេង​យំ​ ម៉ែ​សួរ​ខ្ញុំ​ថា​កើត​អី​កូន​? ខ្ញុំ​ប្រាប់​វិញ​ថា ​ខ្ញុំ​មិន​ចង់​ចាក​ចេញពី​កន្លែងចាស់​ទេ ខ្ញុំ​មាន​អនុស្សាវរីយ​ច្រើន​ណាស់​ ប្រាប់ថា​គ្មាន​ការ​ជួប​ណា​ដែល​មិន​បែក​នោះ​ទេ ​កូន​ត្រូវ​ស្ងប់ស្ងាត់ ម៉ែកូន​ទ្រាំ​ច្រើនពេក​ហើយ​មែន​ទេ​? កូន​ល្ងង់​ណាស់​មែន​ទេ​? ឬ​មកពី​គ្រួសារ​យើង​គ្មាន​ឪពុក គ្មាន​បងប្អូន គ្មាន​ខ្សែ គ្មាន​ខ្នង ទើប​ខ្ញុំ​ទទួល​រឿង​ទាំង​នេះ​ ម៉ែ​អើយ​ តើ​ខ្ញុំ​គួរ​ទ្រាំ​ទៀត​ទេ? ​មែនហើយ​ ចេតនា​មេ​ពេលនេះ​ចង់ឲ្យ​ឆ្កែ​មួយ​ក្បាល​នេះ ​ត្រូវគេ​ស្អប់​ទ័លច្រក​ បូករួម​ទាំង​កន្លែង​ថ្មី​ មេ​ចង់​ឲ្យ​គេ​ស្អប់ខ្ពើម​មែន​ទេ​? មេ​មិន​ពិបាកធ្វើ​ទេ​រឿង​នេះ​។​
​ជា​មួយ​ការ​រៀបរាប់​ដែល​ពោរពេញ​ដោយ​ការ​ខកចិត្ត និង មិន​ស្មើភាព​ពី​មេ​របស់​ខ្លួន សារ​ដដែល​បាន​បន្ត​ថា លិខិត​អញ្ជើញ​របស់​មេ​មួយ​សន្លឹក​នេះ​ គឺ​ពិតជា​ឃើញ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ណាស់ ​សម្រាប់​ឆ្កែ​មួយ​ក្បាល​នេះ​ណាស់ ទោះបី​ដីកាកោះ​របស់​តុលាការ​ក៏​ទុកពេល​ឲ្យ​បាន​យូរ​ជាង​នេះ​ដែរ ​បើ​និយាយ​ពី​ផ្លូវ​ច្បាប់ តើ​មេ​មានបំណង​អ្វី​? ហៅ​ថ្ងៃនេះ​ឲ្យ​ទៅ​ស្អែក ពីព្រោះ​ស្អែក​នេះ ​មេ​ដឹងថា​ឆ្កែ​នេះ​ទទួល​កម្មវិធី​គេ​រក​ចំណី​ចិញ្ចឹម​ក្រពះ​មែន​ទេ​​ ក៏​ដឹងថា​ខ្ញុំ​បាន​បញ្ចប់​ការងារ​ជាមួយគ្នា​ ហើយ​មុន​ពេល​ចាកចេញ​មេ​ចង់​មាន​កម្មពារ​ជាមួយគ្នា​ធ្វើ​អី​​មេ​ ពិបាក​ទទួលយក​ នៃ​ភាព​ជោគជ័យ​របស់ខ្ញុំ។​ មេ​អើយ​ ឆ្កែ​មួយ​ក្បាល​នេះ​ មេ​កុំ​បង្ខំ​វា​អី​ សុំ​មួយ​រស់​ទេ​ មានរឿង​ច្រើនណាស់​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​លាក់​ក្នុង​ចិត្ត​ដោយ​ការ​ឈឺ​ចាប់​បំផុត​ មេ​អាចដាក់​កំហុស​គ្រប់យ៉ាង​មក​ឆ្កែ​អនាថា​នេះ​បាន​ ដើម្បី​កិត្តិយស​មេ តែ​បើ​មេ​ព្យាយាម​វៃ​ក្បាល​ឆ្កែ​នេះ ​អាច​នឹង​ពេល​មួយ​វា​ទ័ល​ច្រក។

បន្ទាប់ពី​ការ​បង្ហោះ​សារ​ដ៏​កម្សត់ និងតូច​ចិត្ត​ខាង​លើ​របស់​តារា​ចម្រៀង ខេម រួចមក សង្កេត​ឃើញ​ថា មាន​បងប្អូន មិត្តភ័ក្ដិ និងអ្នកគាំទ្រ​លោក​ជា​ច្រើន បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត ហើយ​ព្រមទាំង​បាន​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ស៊ូទ្រាំ​បន្ត​ទៅ​មុខ​ទៀត​ផង​ដែរ។ទន្ទឹម​នឹង​រឿងរ៉ាវ​ខាង​លើ រវាង​ផលិតកម្ម​ថោន និងតារា​ចម្រៀង​ប្រុស ខេម នេះ​ផង​ដែរ យើង​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​ទៀត​នោះ​ទេ។ បើ​មាន​អ្វី​បន្ថែមបន្ទាញព័ត៏មានជាយក្រុងនឹង​ធ្វើការ​ផ្សាយជូនប្រីយមិត្ត​បន្ត​ទៀត៕​​

 

Facebook Comments
Loading...