លោក នេត សាវឿន បញ្ជាឲ្យបញ្ជូនខ្លួនលោកកង ភារី ទៅតុលាការពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី

0
16455

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនលោកកង ភារី អធិការរងស្រុកសំរោងទង ទៅតុលាការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី ដោយអួតខ្លួនថាមានខ្សែធំនៅក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍កាលពីល្ងាចថ្ងៃទី២១ ខែសីហា នេះថា លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺរំលោភបទបញ្ជា ពោលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹង និងបាញ់បោះសេរីខុសច្បាប់។

ក្នុងការឃាត់ខ្លួននោះផងដែរលោកនាយឧត្តមសេនីយ៍ បានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺឲ្យបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទង ដែលផឹកស្រាស្រវឹងបាញ់បោះសេរីថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ ទៅតុលាការនៅថ្ងៃទី២២ ខែសីហា នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

Facebook Comments
Loading...