ខ្សែ​ប្រយុទ្ធ​ Lionel Messi អាចនិងចាកចេញពីក្លិប FC Barcelona ​នៅ​រដូវ​ក្ដៅ​នេះ

0
22364

កីឡាបរទេស ៖ កីឡាករឆ្នើមរបស់ក្លិប FC Barcelona គឺខ្សែ​ប្រយុទ្ធ​ Lionel Messi ​បាន​ប្រាប់​ទៅ​អ្នក​ចាត់ការ​ថ្មី Koeman ​ថា​រូបគេ​ចង់​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មីលេង ​ជា​ជាង​បន្ដ​លេង​នៅ​ក្រុម FC Barcelona ​ទៀត។

​បន្ទាប់ពីក្រុម FC Barcelona ​​ចាញ់​ក្រុម Bayern Munich ​ក្នុង​លទ្ធផល៨-២ ​និង​ក្រុម​ធ្វើ​មិន​បាន​ល្អ​នៅ La Liga ​មក កីឡាករ​ប្រធាន​ក្រុម Lionel Messi ​ក៏​បានមិន​ពេញ​ចិត្ត​ជាមួយ​ថ្នាក់​ដឹក​នាំ​នោះ​ទេ។ រូបគេ​ចង់ចាកចេញ​ពី​ក្លឹប​នេះ​ហើយ ដើម្បី​ទៅ​រក​ក្លឹប​ថ្មី​លេង​បន្ដ​ទៀត ​ដោយ​គេ​អាច​ដឹង​ច្បាស់​ថា​អាច​ជា Manchester City ​ឬ Inter Milan​។

យ៉ាងណាមិញ ​ក្រោយ​ពី​ក្លឹប Barcelona ​តែងតាំង​អ្នក​ចាត់ការ​ថ្មី Koeman ​មក ​ក៏​មាន​មតិ​មួយ​ចំនួន​អះអាង​ថា Lionel Messi ​អាច​ទំនង​ជា​នៅ​បន្ដ​ទៀត​។ តែ​បើ​តាមគ្រូបង្វឹកថ្មី​លោក Koeman ​វិញបាន​អះអាង​ថា​កីឡាករ​អាហ្សង់ទីន​ Lionel Messiបាន​ប្រាប់​លោក​ថា គេ​ចង់​ចាកចេញ​ទៅ​ហើយ​នៅ​រដូវ​ក្ដៅ​នេះ ​ជា​ជាង​បន្ដ​លេង​ឱ្យ​ក្រុមBarcelonaទៀត៕

Facebook Comments
Loading...