ភ្ញៀវទេសចរជាង១៨ម៉ឺននាក់ទៅលេងខេត្តសៀមរាបរយៈពេល០៥ថ្ងៃ ពីថ្ងៃទី១៦-២០ ខែសីហា ឆ្នាំ២០២០នេះ

0
7471

សៀមរាប ៖ តាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៦-២០ ខែសីហា ឆ្នាំ២០២០ ខេត្តសៀម​រាបទទួលបានទេសចរ ១៨១,៨៦៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ ១៨ម៉ឺននាក់ និងទេសចរបរទេស ១,៨៦៨នាក់។

ខេត្តសៀមរាបបានរៀបចំព្រឹត្តការណ៍ និងកម្មវិធីប្លែកៗជាច្រើន ដែលមានឈ្មោះថា “សម្រាកសៀមរាប” ដើម្បីទាក់ទាញទេសចរឲ្យមកទស្សនាកម្សាន្តនាឱកាសថ្ងៃឈប់សម្រាករយៈពេលវែង។ សម្រាកសៀមរាប មានកម្មវិធីកំសាន្តជាច្រើន រួមមាន៖១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាបបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ រួមមាន៖១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា

២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (បានដាក់សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕

Facebook Comments
Loading...